ព័ត៌មានអន្តរជាតិ

សូមស្តាប់លោក Xi Jinping ថ្លែងអំពីវប្បធម៌ប្រពៃណីចិន

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាពិធីបុណ្យដ៏សំខាន់បំផុត របស់ប្រជាជាតិចិន ដែលបង្កប់ខ្លឹមសារវប្បធម៌ ប្រពៃណីចិនដ៏ជ្រាលជ្រៅ ។ លោក Xi Jinping យកចិត្តទុកដាក់ខ្ពស់ចំពោះ ពិធីបុណ្យប្រពៃណីចិន និងវប្បធម៌ប្រពៃណីចិន ។

លោកបានគូសបញ្ជាក់ច្រើនដង អំពីតម្លៃដ៏ដ៏ថ្លៃថ្លានិងតួនាទីពិសេស នៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ របស់ប្រទេសចិន ព្រមទាំងបានជំរុញការបន្តវេន ការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍនៃ វប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ប្រទេសចិន ។
ខណៈពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិនចូលមកដល់ សូមរំលឹកឡើងវិញនូវពាក្យពេចន៍ ដ៏ស្មោះស្ម័គ្ររបស់លោក Xi Jinping អំពីវប្បធម៌ប្រពៃណីចិន ។

នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៤ លោក Xi Jinping បានអញ្ជើញទៅសាលាបឋមសិក្សាជនជាតិខ័ណ្ឌ Haidian ក្រុងប៉េកាំង ដើម្បីសួរសុខទុក្ខកុមារ ។ នៅពេលលោកបានឃើញសិស្ស ដែលកំពុងរៀនសរសេរអក្សរផ្ចង់ លោកបានគូសបញ្ជាក់ថា អក្សរចិនគឺជានិមិត្តសញ្ញា នៃមរតកវប្បធម៌ចិន ហើយបានលើកទឹកចិត្តសិស្ស ឱ្យបន្តហាត់សរសរអក្សរផ្ចង់ ។

ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ លោក Xi Jinping បានអញ្ជើញចុះត្រួតពិនិ្យការងារ នៅវិមានខុងជឺក្រុង Qufu ខេត្ត Shandong ។ ក្នុងអំឡុងពេលពិគ្រោះពិភាក្សា ជាមួយតំណាងអ្នកជំនាញ និងបញ្ញវន្តដែលពាក់ព័ន្ធ លោក Xi Jinping បានថ្លែងថា ការសិក្សាស្រាវជ្រាវអំពីលោកខុងជឺ និងលទ្ធិខុងជឺគួរតែ “ធ្វើឱ្យវាដើរតួនាទីយ៉ាងសកម្មក្នុងយុគសម័យថ្មី”។

ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ លោក Xi Jinping បានគូសបញ្ជាក់ក្នុងសន្និសីទ ស្តីពីទស្សនវិជ្ជានិងវិទ្យាសាស្ត្រសង្គមថា “យើងឈរលើផ្ទៃដីដ៏ធំល្វឹងល្វើយ ៩.៦ លានគីឡូម៉ែត្រការ៉េ ស្រូបយកសារធាតុចិញ្ចឹមវប្បធម៌ ដែលប្រមូលបានដោយការតស៊ូ ដ៏យូរអង្វែងរបស់ប្រជាជាតិចិន មានកម្លាំងអស្ចារ្យដែលប្រមូលផ្តុំដោយប្រជាជន ១៣ រយលាន យើងដើរតាមផ្លូវរបស់ខ្លួន មានឆាកធំទូលាយដែលមិនអាចប្រៀបផ្ទឹមបាន មានខ្លឹមសារប្រវត្តិប្រវត្តិសាស្ត្រ ដ៏ជ្រាលជ្រៅបំផុត និងមានការប្តេជ្ញាចិត្ត យ៉ាងមុតមាំបំផុតក្នុងការឆ្ពោះទៅមុខ ។ ប្រជាជនចិនគួរតែមានជំនឿចិត្តនេះ ហើយជនជាតិចិនគ្រប់រូប គួរតែមានជំនឿចិត្តនេះ ៕

To Top