គៀវ៖ ធនាគារជាតិរបស់អ៊ុយក្រែន (NBU) កាលពីថ្ងៃព្រហស្បតិ៍ បានបន្ទាបការព្យាករណ៍ កំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២៣ ពី ៤ភាគរយទៅ ០,៣ភាគរយ ដោយលើកឡើង ពីហានិភ័យសុវត្ថិភាព ។
NBU បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការថយចុះនៃការព្យាករណ៍ បើប្រៀបធៀបទៅនឹងការ ប៉ាន់ប្រមាណខែតុលា គឺបណ្តាលមកពីផលវិបាក នៃភេរវកម្មថាមពល និងការពិនិត្យឡើងវិញ នៃការសន្មត់សំខាន់ នៃរយៈពេលនៃហានិភ័យសុវត្ថិភាព” ។
ក្នុងចំណោមហានិភ័យ ចំពោះសេដ្ឋកិច្ចអ៊ុយក្រែននៅឆ្នាំនេះ ធនាគារបានចុះបញ្ជីការប្រមូលផល ស្រូវដែលខ្សោយ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងការបិទច្រកមួយផ្នែក។
នៅឆ្នាំ២០២៤ សេដ្ឋកិច្ចអ៊ុយក្រែន មានសក្ដានុពល នៃការកើនឡើង ៤,១ភាគរយ ដែលជំរុញដោយការថយចុះ នៃហានិភ័យសុវត្ថិភាព រួមជាមួយនឹងការចាប់ ផ្តើមឡើងវិញ នូវប្រតិបត្តិការត្រឹមត្រូវ នៃកំពង់ផែ ការកើនឡើងនៃការប្រមូលផល និងការស្ទុះងើបឡើងវិញ បន្តិចម្តងៗនៅក្នុងផលិតកម្ម។
គួរបញ្ជាក់ថា យោងតាមការព្យាករជាបឋម GDP របស់អ៊ុយក្រែនបានធ្លាក់ ចុះចំនួន ៣០,៤ ភាគរយកាលពីឆ្នាំមុន ដោយសារជម្លោះរុស្ស៊ី និងអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា