ព័ត៌មានអន្តរជាតិ

របាយការណ៍៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងជួបជាមួយបេសកជនពិសេសថ្មី របស់អាមេរិក នៅសប្តាហ៍ក្រោយ

បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន RIA រាយការណ៍ឲ្យដឹងនៅថ្ងៃសៅរ៍នេះថា លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងជួបប្រជុំជាមួយ Lynne Tracy ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅទីក្រុងម៉ូស្គូនៅដើមសប្តាហ៍ក្រោយ ។

ឯកអគ្គរដ្ឋទូតអាមេរិក Tracy បានមកដល់ទីក្រុងម៉ូស្គូកាលពីដើមសប្តាហ៍នេះ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងកាលពីថ្ងៃសុក្រថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មី នឹងមិនធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២មានភាពប្រសើរឡើងនោះទេ ដោយសារតែអ្វីដែលលោកស្រីហៅថា “សង្រ្គាមកូនកាត់” ដែលកំពុងបន្តរបស់ក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងប្រទេសរុស្ស៊ី ។

ទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងម៉ូស្គូបានធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ ។ រុស្ស៊ីបានហៅសង្រ្គាមនេះថា ជាការប្រឈមមុខ នឹងអ្វីដែលខ្លួននិយាយថា ជាសម្ព័ន្ធមិត្តអង្គការ NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលឈ្លានពាននិងពង្រីក ខណៈក្រុង គៀវ និងសម្ព័ន្ធមិត្តបានហៅសកម្មភាពរបស់រុស្ស៊ីថា ជាការដណ្តើមយកដីគេដោយមិនញញើតក្រែងនរណាឡើយ ។

លោក Ryabkov ធ្វើការបង្ហាញជាប្រពៃណី នៃច្បាប់ចម្លងលិខិតសម្គាល់ដោយ Tracy ត្រូវបានយល់ព្រមរួចហើយ។

គាត់បានថ្លែងថា “វានឹងប្រព្រឹត្តទៅតាមព្យញ្ជនៈនៅដើមសប្តាហ៍។ វាត្រូវបានគេរំពឹងថា ការផ្ទេរច្បាប់ចម្លងលិខិតសម្គាល់ដោយឯកអគ្គរដ្ឋទូត Tracy នឹងត្រូវបានធ្វើឡើងចំពោះខ្ញុំ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top