បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្ស ១៤ នាក់បានស្លាប់ និង ២៤នាក់បានរងរបួស បន្ទាប់ពីទាហានអ៊ុយក្រែន បានវាយប្រហារមន្ទីរពេទ្យមួយ ក្នុងទីក្រុង Novoaydar កាលពីព្រឹកថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានកត់សម្គាល់ថា កន្លែងព្យាបាលនៅក្នុងទីក្រុង ដែលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីជួរមុខ នៅកណ្តាល នៃសាធារណរដ្ឋប្រជាមានិត Lugansk បានព្យាបាលទាំងអ្នកស្រុក និងទាហាន ហើយថា ទាំងអ្នកជំងឺ និងពេទ្យគឺស្ថិតក្នុងចំណោមជនរងគ្រោះ ។
MOD បាននិយាយនៅក្នុងសារ Telegram ដោយប្តេជ្ញាថា “ការវាយប្រហារ ដោយមីស៊ីលដោយចេតនា ទៅលើកន្លែងថែទាំសុខភាពជនស៊ីវិល ដែលគេស្គាល់ថាជាឧក្រិដ្ឋកម្ម សង្គ្រាមធ្ងន់ធ្ងរ របស់របបទីក្រុងគៀវ ” ដោយក្រសួងការពារជាតិរុស្ស៊ីសន្យាថា នឹងនាំយកអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំផែនការ និងប្រតិបត្តិការវាយប្រហារ មកកាត់ទោសរកយុត្តិធម៌៕
ប្រែសម្រួលៈ ណៃ តុលា