ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការចាប់ផ្តើមដ៏ល្អប្រសើរ នៃការប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នាំមកនូវកម្លាំងជំរុញដល់សេដ្ឋកិច្ចពិភពលោក

ចំនួនអ្នកធ្វើទេសចរណ៍នៅទូទាំងប្រទេសចិន គឺ៣០៨លាននាក់ ដែលសម្រេចបាននូវចំណូលទេសចរណ៍ ក្នុងស្រុក៣សែន៧ម៉ឺន៥ពាន់៨រយ៤៣លានយាន់ប្រាក់ចិន ទំហំលក់សំបុត្រភាពយន្ត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គឺ៦ពាន់៧រយ៥៨លានយាន់ប្រាក់ចិន ដែលបានកើនឡើង ១១,៨៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ហើយចំនួនបុគ្គលិកចេញចូល ដែនដែលទទួលការពិនិត្យពីស្ថាប័នគ្រប់គ្រងអន្តោប្រវេសន៍ទូទាំងប្រទេសចិន បានកើនឡើង១២០,៥ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ល។

ទិន្នន័យនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំថោះ ដែលចិនបានប្រកាសថ្មីបំផុតទាំងនោះ បានបង្កើតការចាប់ផ្តើមដ៏ល្អប្រសើររបស់សេដ្ឋកិច្ចចិន ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីមួយ បន្ទាប់ពីការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិន ឈានចូលដំណាក់កាលថ្មី “ប្រទេសចិនដ៏មានភាពរស់រវើក”បានត្រឡប់មកវិញក្នុងពេលឆាប់ៗ ទិន្នន័យដ៏ល្អប្រសើរបានបង្ហាញ ពីកម្លាំងរស់រវើកនៃការប្រើប្រាស់របស់ចិន ។

ច្រើនឆ្នាំកន្លងទៅនេះ ការប្រើប្រាស់ជាកម្លាំងជំរុញធំទីមួយ នៃសេដ្ឋកិច្ចប្រទេសចិន ។ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលបើកធ្វើនៅចុងឆ្នាំទៅមិញបានលើកឡើង យ៉ាងច្បាស់លាស់ថា នៅឆ្នាំ២០២៣ ត្រូវតម្កល់ទុកការស្តារឡើងវិញ និងពង្រីកការប្រើប្រាស់ជាការងារអាទិភាព ។ ទន្ទឹមនឹងការងារបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិន ឈានចូលដំណាក់កាលថ្មី តំបន់នានាបានចេញវិធានការ ជំរុញការប្រើប្រាស់មួយចំនួន ដូចជាចែកចាយប័ណ្ណប្រើប្រាស់និងរៀបចំធ្វើ “បុណ្យទំនិញសម្រាប់អបអរសាទរ បុណ្យចូលឆ្នាំថ្មី”ជាដើម ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មចិន ក៏បានចាត់ទុកឆ្នាំ២០២៣ជា “ឆ្នាំជំរុញការប្រើប្រាស់”ផងដែរ ។ កត្តាច្រើនបែបយ៉ាងបានដើរតួនាទីចម្រុះ ដូច្នេះ “សប្តាហ៍មាស”នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំនេះ បានបង្ហាញពីតម្លៃ របស់វាម្តងទៀត ហើយពិភពលោកក៏បានចែករំលែកភាគលាភ របស់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ ។

ព្រមពេលជាមួយគ្នានេះ អ្នកទេសចរចិនកាន់តែច្រើនឡើងៗ បានចេញទៅបរទេសដើម្បីអបអរសាទរ “បុណ្យចូលឆ្នាំថ្មីចិន” ។ តាមទិន្នន័យនៃស្ថាប័នពាក់ព័ន្ធឱ្យដឹងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ចំនួនសរុបនៃបញ្ជីទិញសេវាកម្មទេសចរណ៍ នៅបរទេសរបស់អ្នកទេសចរចិន បានកើនឡើង៦៤០ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ ប្រព័ន្ធសារព័ត៌មានបរទេសបានលើកឡើងថា ការមកដល់នៃអ្នកទេសចរចិន ចំនួនរាប់លាននាក់នឹងជំរុញ ឱ្យមុខរបរសណ្ឋាគារ ទេសចរណ៍និងពាណិជ្ជកម្ម ទូទាំងពិភពលោកងើបឡើងវិញដោយនឹងនរ ។

ក្នុងនាមជាបង្អួចមួយសម្រាប់សង្កេតមើលទីផ្សារ ប្រើប្រាស់របស់ចិន ការប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនមានភាពកក់ក្តៅ ការនេះបាននាំមកនូវការចាប់ផ្តើម ដ៏ល្អប្រសើរសម្រាប់ជំរុញសេដ្ឋកិច្ចពេញមួយឆ្នាំ ក៏ដូចជាបានបញ្ជាក់ម្តងទៀតថា លក្ខណៈពិសេសនៃទីផ្សារប្រើប្រាស់របស់ចិន ដែលមានភាពធន់យ៉ាងខ្លាំង និងសក្តានុពលដ៏គ្រប់គ្រាន់គឺមិនបានកែប្រែទេ ។
និយាយចំពោះសេដ្ឋកិច្ចពិភពលោក នេះជាដំណឹងល្អ ។ អង្គការសហប្រជាជាតិបានចេញផ្សាយ របាយការណ៍ព្យាករណ៍ កាលពីថ្ងៃទី២៥ខែមករាថា កំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០២៣នឹងធ្លាក់ចុះពីប្រហែល៣ភាគរយ នៅឆ្នាំ២០២២ដល់១,៩ភាគរយ រីឯកំណើនសេដ្ឋកិច្ចចិន នឹងឡើងដល់៤,៨ភាគរយ ។ វេបសាយកាសែត Financial Times របស់អង់គ្លេសបានចុះផ្សាយអត្ថបទនៅពេលថ្មីៗកន្លងទៅនេះថា បន្ទាប់ពីប្រទេសចិន បានកែសម្រួលវិធានការបង្ការជំងឺកូវីដ១៩ អ្នកប្រើប្រាស់ទាំងឡាយបាននាំគ្នា ទៅចំណាយលុយ ការប៉ាន់ប្រមាណចំពោះតម្រូវការ ដែលស្តុកទុកជាយូរណាស់មកហើយ នឹងក្លាយជា“ក្តីសង្ឃឹម នៃការស្តារសេដ្ឋកិច្ចសកលឡើងវិញ” ។

បច្ចុប្បន្ននេះ បរិយាកាសអន្តរជាតិនៅតែមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញ មូលដ្ឋាននៃការស្តារសេដ្ឋកិច្ចចិនឡើងវិញមិនសូវរឹងមាំទេ ប៉ុន្តែប្រជាជនចិនមានជំនឿចិត្ត និងសមត្ថភាពជំរុញឱ្យសេដ្ឋកិច្ចចិន ឆ្នាំ២០២៣បន្តងើបឡើងវិញ ។ ការចាប់ផ្តើមដ៏ល្អប្រសើរនៃការប្រើប្រាស់ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាទីចាប់ផ្តើមដ៏ល្អមួយ ហើយក៏បាននាំមកនូវកម្លាំងជំរុញដល់សេដ្ឋកិច្ចពិភពលោក ដែលបាននិងកំពុងរងភាពលំបាកផងដែរ ៕

To Top