ព័ត៌មានអន្តរជាតិ

អាមេរិក បដិសេធអំពីការជាប់ពាក់ព័ន្ធនឹង ការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក ទៅលើទីតាំងយោធាអ៊ីរ៉ង់

បរទេស៖ មន្ទីរបញ្ចកោណបានបដិសេធថា គ្មានកងកម្លាំងអាមេរិកណាមួយ បានចូលរួមក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក កាលពីល្ងាចថ្ងៃសៅរ៍ ដែលបានបំផ្លាញអគារ ក្រសួងការពារជាតិអ៊ីរ៉ង់ក្នុងទីក្រុង Isfahan ភាគកណ្តាលនៃប្រទេសអ៊ីរ៉ង់នោះទេ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ដែលថា អាមេរិកនិងអ៊ីស្រាអែលអាច មានការពាក់ព័ន្ធការវាយប្រហារនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមក្រសួងការពារជាតិអ៊ីរ៉ង់ គឺមានយន្តហោះគ្មានមនុស្សបើក ជាច្រើនបានកំណត់គោលដៅ លើសិក្ខាសាលាយោធាមួយ ប៉ុន្តែប្រព័ន្ធការការពារដែនអាកាស បានវាយលុកការវាយប្រហារទៅលើ យន្តហោះគ្មានមនុស្សបើកនោះ ដោយជោគជ័យ។ ក្រសួងក៏បានអះអាងថា មិនមានអ្នកស្លាប់ និងរបួសនោះទេ ហើយថា កន្លែងសិក្សាសាលាយោធា កំពុងបន្តប្រតិបត្តិការធម្មតា។

ខណៈពេលដែលទីក្រុងតេអេរ៉ង់ បានបញ្ឈបការស្តីបន្ទោស រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនគឺលោក លោក Hossein Amirabdollahian បានទទូចថា “ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកដ៏កំសាក… នឹងមិនរារាំងដល់វឌ្ឍនភាពរបស់អ៊ីរ៉ង់ លើកម្មវិធីនុយក្លេអ៊ែរសន្តិភាពរបស់ខ្លួនឡើយ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top