KHERSON៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ការបាញ់ផ្លោងរបស់រុស្សីទៅលើតំបន់ លំនៅដ្ឋាននៅក្នុងទីក្រុង Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បានបណ្តាលឲ្យមនុស្សយ៉ាងតិច៣នាក់ស្លាប់ ។
នៅក្នុងតំបន់ Zaporizhzhia ក៏នៅភាគខាងត្បូងនៃ ប្រទេសអ៊ុយក្រែនផងដែរ មន្ត្រីដំឡើងដោយរុស្ស៊ីបានឲ្យដឹងថា មនុស្ស៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ លើស្ពានផ្លូវដែកដែលពួកគេ បានស្តីបន្ទោសលើអ៊ុយក្រែន ។
ខ្សែត្រៀមនៅភាគខាងត្បូងអ៊ុយក្រែន មានភាពស្ងប់ស្ងាត់នាពេលថ្មីៗនេះ ជាងនៅភាគខាងកើត ដោយទីក្រុងម៉ូស្គូបានដកខ្លួនចេញពីទីក្រុង Kherson កាលពីខែវិច្ឆិកាឆ្នាំមុន ។
ប៉ុន្តែទីក្រុងសំខាន់ និងរដ្ឋធានីក្នុងតំបន់នៃតំបន់ Kherson នៅតែជាកម្មវត្ថុនៃការបាញ់ផ្លោង របស់រុស្ស៊ីជាញឹកញាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា