ខុទ្ទកាល័យ នៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានចេញ”សេចក្តីជូនដំណឹង ស្តីពីការសាកល្បង រៀបចំឡើងវិញ នូវការធ្វើទេសចរណ៍ នៅក្រៅប្រទេស របស់ពលរដ្ឋចិន ដែលរៀបចំដោយទីភ្នាក់ងារទេសចរណ៍” ។ សេចក្តីជូនដំណឹងនេះ បញ្ជាក់យ៉ាងច្បាស់ថា ចាប់ពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣តទៅ ទីភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍អនឡាញ នៅទូទាំងប្រទេសចិន អាចចាប់ផ្តើមសាកល្បងរៀបចំ ឱ្យពលរដ្ឋចិនធ្វើទេសចរណ៍ ជាក្រុមនៅបរទេស និង អាជីវកម្ម”លក់ដូរសំបុត្រយន្តហោះ + កក់សណ្ឋាគារ” សម្រាប់ទៅកាន់ប្រទេសពាក់ព័ន្ធ ដែលរួមមានប្រទេសថៃ ឥណ្ឌូណេស៊ី កម្ពុជា ម៉ាល់ឌីវ ស្រីលង្កា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ឡាវ អារ៉ាប់រួម អេហ្ស៊ីប កេនីញ៉ា អាហ្រ្វិកខាងត្បូង រុស្ស៊ី ស្វ៊ីស ហុងគ្រី នូវែលហ្សេឡង់ ហ្វីជី គុយបា អាហ្សង់ទីន ៕