បរទេស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងអំពីគំនិតដែរថា នឹងអាចបញ្ជូនយន្តហោះចម្បាំង ទៅកាន់ប្រទេសអ៊ុយក្រែន គឺនៅតែអាចជារឿងដែលធ្វើទៅរួច ។
ការប្រកាសនេះធ្វើឡើង នៅក្នុងពេលដែលរដ្ឋាភិបាល ទីក្រុងគៀវកំពុងពន្លឿនកិច្ចការងារ ដាក់សំពាធទៅលើបណ្តាប្រទេស លោកខាងលិច ដើម្បីឲ្យពួកគេសម្រេចចិត្ត ក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង ជូនដល់កងកម្លាំងយោធា របស់ប្រទេសអ៊ុយក្រែន។

ត្រូវបានសួរអំពីលទ្ធភាព នៃការផ្គត់ផ្គង់យន្តហោះចម្បាំង មកឲ្យអ៊ុយក្រែននោះលោកប្រធានាធិបតីបារាំង រូបនេះបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា គ្មានអ្វីដែលមិនបានបញ្ចូល ក្នុងកិច្ចពិភាក្សានោះទេ ប៉ុន្តែអ៊ុយក្រែនដាច់ខាតមិនអាចប្រើប្រាស់ យន្តហោះចម្បាំងដែលបារាំងផ្តល់ឲ្យក្នុង ការវាយប្រហារលើកទឹកដី របស់រុស្សីឡើយ។
ការពិភាក្សាគ្នា ទៅលើបញ្ហាបញ្ជួន យន្តហោះចម្បាំង ឲ្យអ៊ុយក្រែនមានស្ថានភាព ដូចទៅនឹងការជជែកវែកញែក កាលពីការសម្រេចចិត្តបញ្ជូនរថក្រោះ ឲ្យអ៊ុយក្រែនដែរ ខណៈដែលចុងក្រោយទាំងបារាំង អាល្លឺម៉ង់ អង់គ្លេស និងអាមេរិក សុទ្ធតែបានសម្រេចចិត្ត បញ្ចូនរថក្រោះឲ្យអ៊ុយក្រែនដូចគ្នា៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
