បរទេស៖ យោងតាមការស្ទាបស្ទង់ថ្មីមួយដោយ Gallup poll ដែលបានធ្វើការប្រកាស កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនយល់ឃើញថា រដ្ឋាភិបាលខ្លួនឯងគឺជាបញ្ហាចំបង របស់ប្រទេសនៅពេលនេះ។
ក្នុងនោះផងដែរគេសង្កេតឃើញថា បញ្ហាកំសោយនៃមេដឹកនាំ គឺមានប្រមាណជា ២១ភាគរយ នៃអ្នកចូលរួមស្ទាបស្ទង់បានអះអាងថា ជាចំណែកនៃបញ្ហាហើយប្រមាណជា ១៥ភាគរយ គឺទៅលើបញ្ហាអតិផរណា។
ការស្ទាបស្ទង់ដែលបានធ្វើឡើង ទាំងទៅលើអ្នកគាំទ្ររបស់ គណបក្សសាធារណ និងគណបក្សប្រជាធិបតេយ្យ ដែលក្នុងនោះដំណើរការសាកសួរ បានធ្វើឡើងចន្លោះពីពេលខែមករានេះ អស់រយៈពេល ៣សប្តាហ៍កន្លងមកនេះ។
គួរឲ្យដឹងដែរថា កាលពីដើមខែកន្លងមកនេះ Gallup ក៏បានធ្វើការស្ទាបស្ទង់ដែរថា ពលរដ្ឋអាមេរិកប្រមាណជា៤ ក្នុងចំណោម៥នាក់ជឿជាក់ថា បញ្ហាសេដ្ឋកិច្ចនឹងមានភាពលំបាក កាន់តែខ្លាំងជាងនេះ ហើយក្នុងនោះ៩ក្នុងចំណោម ១០នាក់ ជឿជាក់ថាស្ថានភាពនយោបាយកាន់តែ យ៉ាប់យ៉ឺននឹងបន្តកើតមានឡើង ៕
ប្រែសម្រួល៖ ស៊ុន លី