ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានឯកអគ្គរដ្ឋទូតអាមេរិកថ្មី អំពីផលវិបាក នៃគោលនយោបាយប្រឈមមុខដាក់គ្នា

ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានជួបជាមួយឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ីលោកស្រី Lynne Tracy ដែលបានបង្ហាញច្បាប់ចម្លងលិខិត បញ្ជាក់របស់លោកស្រី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្នុង​អំឡុង​ពេល​សន្ទនា​ជាមួយ​លោកស្រី Tracy អំពី​ការ​ធ្លាក់​ចុះ​ខ្លាំង​រវាង​រុស្ស៊ី​និង​អាមេរិក។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទំនាក់ទំនងលោក Ryabkov បានចង្អុលបង្ហាញពីភាពផ្ទុយគ្នា នៃគោលនយោបាយប្រឈមមុខដាក់គ្នា របស់ទីក្រុងវ៉ាស៊ីនតោន ដែល “ពោរពេញដោយផលវិបាកអវិជ្ជមានធ្ងន់ធ្ងរ” ។

ភាគីរុស្ស៊ីសង្ឃឹមថា បេសកជនអាមេរិក នឹងគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់រុស្ស៊ី គោរពតាមបទដ្ឋាន និងទំនៀមទម្លាប់ ប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងនៃប្រទេសម្ចាស់ផ្ទះ។

ស្បថចូលកាន់តំណែងនៅថ្ងៃទី០៩ ខែមករា លោកស្រី Tracy គឺជាស្ត្រីដំបូងគេ ដែលបានកាន់តំណែង ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ស្ថានទូតអាមេរិកបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃចន្ទថា “ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រី Tracy ចាប់ផ្តើមអាណត្តិរបស់លោកស្រី នៅទីក្រុងមូស្គូ ដោយផ្តោតលើការរក្សាការសន្ទនា រវាងរដ្ឋធានីរបស់យើងនៅពេលដែលមានភាពតានតឹង ដែលមិនធ្លាប់មានពីមុនមក”៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top