ប៉ាគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថា ការបំផ្ទុះអត្តឃាតនៅវិហារ ឥស្លាមមួយនៅក្នុងទីស្នាក់ការប៉ូលិសក្នុងប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់ មនុស្សជាង៩០នាក់គឺជាការវាយប្រហារ សងសឹកដែលមានគោលដៅ ។
ប៉ូលិសចន្លោះពី៣០០ទៅ៤០០នាក់ បានប្រមូលផ្តុំគ្នាសម្រាប់ ការអធិស្ឋានពេលរសៀល នៅឯវិហារឥស្លាមនៃបរិវេណ នោះកាលពីថ្ងៃចន្ទក្នុងរដ្ឋធានី Peshawar នៃខេត្តនៅគ្រាដែលជញ្ជាំងទាំងមូល និងដំបូលភាគច្រើនត្រូវបាន ផ្លុំចេញដោយធ្វើឱ្យ មានកំទេចកំទីលើមន្រ្តី ។
ការវាយប្រហារនេះត្រូវបានអះអាងភាគច្រើនដោយពួកតាលីបង់នៅក្នុងប្រទេសប៉ាគីស្ថាន ក៏ដូចជាផ្នែក នៅក្នុងតំបន់នៃក្រុមរដ្ឋឥស្លាម ប៉ុន្តែការវាយប្រហារដោយមនុស្សច្រើននាក់នៅតែកម្រមាន ។
លោក Moazzam Jah Ansari ប្រធានកម្លាំងប៉ូលិសខេត្ត Khyber Pakhtunkhwa បានប្រាប់ដល់អ្នកយកព័ត៌មានថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បាន ចូលទៅក្នុងវិហារឥស្លាមក្នុងនាមជាភ្ញៀវ ដោយបានផ្ទុកសារធាតុផ្ទុះ ពី១០ទៅ១២គីឡូក្រាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា