ព័ត៌មានអន្តរជាតិ

សមាជិកអឺរ៉ុប មួយអះអាងថាអ៊ុយក្រែន នឹងមិនអាចត្រឡប់យក Crimea ពីរុស្សីវិញបានឡើយ

បរទេស៖ប្រធានាធិបតីក្រូអាតលោក Zoran Milanovic កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងអំពីការ យល់ឃើញ របស់លោកចំពោះស្ថានភាពជម្លោះនៅអ៊ុយក្រែនជាពិសេសតំបន់ Crimea។

លោកប្រធានាធិបតីបានថ្លែងថាការកើនឡើងនៃការបញ្ចូនអាវុធុនធ្ងន់ទៅឲ្យអ៊ុយក្រែនពីសំណាក់អង្គការណាតូនិងសម្ព័ន្ធមិត្តគឺជារឿងដ៏អសិលធម៍ជាទីបំផុតនិងបានត្រឹមតែអូសបន្លាយសង្គ្រាមបង្ហូរឈាមជាមួយនឹងរុស្សីប៉ុណ្ណោះ។

លោកបន្តថាលទ្ធផលដែលទទួលបានការការសម្រេចចិត្តទាំងនោះគឺនឹងមិនអាចធ្វើឲ្យអ៊ុយក្រែនសម្រេចតាមបំណងបានឡើយទោះបីជាការវាយយកតំបន់ Crimea មកវិញក្តីពីព្រោះថានេះគឺជាប្រភេទសង្គ្រាមបែបអូសបន្លាយ។

លោកក៏បានបង្ហាញអំពីជំហប្រឆាំងទៅនឹងការផ្គត់ផ្គង់អាវុធនានាទៅឲ្យអ៊ុយក្រែនផងដែរហើយពន្យល់ថាការចូលរួមពាក់ព័ន្ធណាមួយជាមួយនឹងសង្គ្រាមមួយនេះគឺជារឿងដ៏គ្រោះថ្នាក់បំផុត៕

ប្រែសម្រួល៖ស៊ុនលី

To Top