ព័ត៌មានអន្តរជាតិ

លោក Lavrov បើកបង្ហាញសារដែលទទួលបានពីលោក Blinken

បរទេស៖ យោងតាមការអះអាងដោយលោករដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃ ម្សិលមិញ បានឲ្យដឹងថា ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានផ្ញើសារមួយមកកាន់ទីក្រុងមូស្គូ ស្តីអំពីបញ្ហាជម្លោះនៅអ៊ុយក្រែន។

លោករដ្ឋមន្ត្រីការបរទេសរុស្សីបានបញ្ជាក់ទៀតថាទោះបីជាយ៉ាងណាក្តីសារដែលអាមេរិកបានផ្ញើមករុស្សីនោះគឺហាក់ដូចជាមិនមានតម្លៃអ្វីជាដុំកំភួនឡើយនេះបើយោងតាមការបញ្ជាក់បន្ថែមពីសំណាក់លោករដ្ឋមន្ត្រីការបរទេសរុស្សី។

ថ្លែងនៅក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចក្នុងប្រទេសអេហ្ស៊ីបលោក Lavrov បានបង្ហាញសាររបស់រដ្ឋមន្ត្រី ក្រសួងការ បរទេសអាមេរិកថា អាមេរិកអំពាវនាវឲ្យរុស្សីក្នុងការបញ្ឈប់ហើយចាកចេញពីអ៊ុយក្រែន ដែលនៅពេល រួចរាល់វានឹងមិនមានរឿងអ្វីទាំងអស់កើតឡើងបន្តទៀតឡើយ។

លោករដ្ឋមន្ត្រីការបរទេសរុស្សីបានបន្តទៀតថា៖អាមេរិកចង់ឲ្យរុស្សីចុះចាញ់ពីព្រោះថាលោកខាងលិចនឹងមិនអនុញ្ញាតិឲ្យអ៊ុយក្រែនចាញ់បានទេពីព្រោះថាវានឹងមានន័យស្មើនឹងលោកខាងលិចគឺជាអ្នកចុះចាញ់ហើយពិភពលោកទាំងមូលគឺជាអ្នកចាញ់នៅក្នុងសង្គ្រាមនេះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top