ព័ត៌មានអន្តរជាតិ

អ្នកប្រាជ្ញអាមេរិក៖ ចិន ​បន្ត​ជា​ក្បាលម៉ាស៊ីន​ សំខាន់​នៃ​កំណើន​ សេដ្ឋកិច្ច​ពិភពលោក

វ៉ាស៊ីនតោន៖ អ្នកប្រាជ្ញអាមេរិកម្នាក់បានឲ្យដឹងថា នៅពេលដែលប្រទេសជឿនលឿន អាចទទួលរងពីវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ “មានតែប្រទេសចិនទេ ដែលជាប្រទេសដែលនឹង បន្តក្លាយជាក្បាលម៉ាស៊ីន ដ៏សំខាន់នៃកំណើនពិភពលោក” ។

ដើម្បីដោះស្រាយជាមួយ ជំងឺរាតត្បាតកូវីដ-១៩ សហរដ្ឋអាមេរិក បានបន្តបោះពុម្ពលុយ ដើម្បីអនុវត្តការជំរុញ និង “ដោយសារតែគោលនយោបាយ យើងមានអតិផរណា។ ដូច្នេះសហព័ន្ធ នឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត ហើយយើងអាចនឹងធ្លាក់ ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច” នេះបើតាមការលើកឡើងរបស់លោក Khairy Tourk, សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​សាលា Stuart School of Business នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា Illinois ក្នុង​ទីក្រុង Chicago បាន​ប្រាប់​ស៊ីនហួ។

យោងតាមលោក Tourk បណ្តាប្រទេសនៅអឺរ៉ុប ក៏រំពឹងថានឹងមានវិបត្តិសេដ្ឋកិច្ច ដោយសារតែជម្លោះនៅអ៊ុយក្រែន និងវិបត្តិថាមពល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Tourk បានលើកឡើងថា “ប្រទេសចិន មិនមានបញ្ហានេះទេ (អតិផរណា) ។ អ្វីដែលយើងមាននៅទីនេះ គឺកម្មករដែលមានផលិតភាព ត្រលប់មកធ្វើការក្នុងរោងចក្រវិញ ដូច្នេះពួកគេមានគុណសម្បត្តិប្រកួតប្រជែង”។ “ទីផ្សារចិននឹងក្លាយជាចំណុចភ្លឺ ក្នុងកំណើនពិភពលោក ក្នុងរយៈពេលពីរឆ្នាំខាងមុខ”។

លោកបានបន្ដថា គ្មានប្រទេសណាអាចផ្គូផ្គង ប្រទេសចិនបាននោះទេ នៅពេលនិយាយអំពីការទាក់ទាញ ការវិនិយោគពីបរទេស ជាពិសេសឥឡូវនេះដែល ប្រទេសចិនបានបើកចំហរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top