បរទេស៖ យោងតាមការស្រាវជ្រាវមួយ ដែលត្រូវបានធ្វើឡើងដោយ The Bloomberg Economics កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបង្ហាញថាសេដ្ឋកិច្ចរបស់អង់គ្លេស ក្រោយការចាកចេញពីអឺរ៉ុបឬ Brexit បានបន្តការខាតបង់ទឹកប្រាក់អស់ជាច្រើន ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅឡើយ។
របាយការណ៍ដែលត្រូវបានបង្ហាញជាផ្លូវការ បានឲ្យដឹងដែរថា សេដ្ឋកិច្ចរបស់អង់គ្លេសបច្ចុប្បន្ន មានចំនួនទាបជាង៤ភាគរយ ប្រសិនបើប្រទេសនៅបន្តរស់នៅ ជាមួយនឹងប្លុកអឺរ៉ុប ហើយគិតមកដល់ពេលនេះ អង់គ្លេសបានបាត់បង់ទឹកប្រាក់ យ៉ាងហោចណាស់១២៤ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំតាំងតែពីឆ្នាំ២០២០។
អ្នកវិភាគក៏បានលើកឡើងដែរថាសេដ្ឋកិច្ចរបស់អង់គ្លេស ដែលទទួលបានក្រោយការចាកចេញ ចាប់ផ្តើមមានភាពខុសគ្នា ទៅនឹងបណ្តាប្រទេស G7 ផ្សេងទៀតដោយក្នុងនោះភាគច្រើន គឺដោយសារតែការធ្លាក់ចុះនៃសកម្មភាពវិនិយោគ ដែលមានត្រឹមតែ៩ភាគរយប៉ុណ្ណោះ ធៀបទៅនឹង GDP ខណៈដែលវិនិយោគជាមធ្យម នៅក្នុងបណ្តាប្រទេស G7 ផ្សេងទៀតមានប្រមាណ ជា១៣ភាគរយធៀបទៅនឹង GDP ៕ ប្រែសម្រួល៖ស៊ុនលី