ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្សី ព្រមានថា នឹងកើតមានអ៊ុយក្រែនថ្មីមួយទៀត

បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះបានធ្វើការថ្លែងទៅកាន់ ជាមួយនឹងក្រុមអ្នកកាសែត ក្នុងស្រុកថាប្រទេស Moldova នឹងអាចដើរតាមអ៊ុយក្រែន ក្នុងការក្លាយខ្លួនទៅជាប្រទេសថ្មីមួយទៀត ដែលមានរបបប្រឆាំងទៅនឹងប្រទេសរុស្សី។

មន្ត្រីការទូតជាន់ខ្ពស់រូបនេះបានបន្តទៀតថា បច្ចុប្បន្នបណ្តាប្រទេសលោកខាងលិច បានព្យាយាមក្នុងការទាញយកប្រទេស Moldova ដែលជាអតីតប្រទេស ស្ថិតនៅក្រោមការគ្រប់គ្រង របស់សហភាពសូវៀតនោះ ឲ្យទៅជាប្រទេសថ្មីមួយ ដែលដើរតាមជំហ៊ានរបស់អ៊ុយក្រែន ក្នុងការប្រឆាំងនឹងប្រទេសរុស្សី។

លោកក៏បានអះអាងទៀតដែរថា មន្ត្រីកំពូលដឹកនាំប្រទេស Moldova គឺបានត្រៀមខ្លួនរួចទៅហើយសម្រាប់តំណែង ដែលលោកខាងលិចប្រគល់ឲ្យនេះហើយ ក៏បានត្រៀមខ្លួនផងដែរក្នុងការច្របាច់បញ្ចូលគ្នា ទៅជាមួយនឹងប្រទេសរ៉ូមានីដើម្បីធ្វើអ្វីៗគ្រប់យ៉ាង ដែលមាននៅក្នុងផែនការ។

គួរឲ្យដឹងដែរថាប្រទេស Moldova បានទទួលសិទ្ធឈរឈ្មោះ ជាបេក្ខភាពរបស់អឺរ៉ុប កាលពីឆ្នាំទៅហើយបច្ចុប្បន្ន កំពុងមានសកម្មភាពខ្លាំងមែនទែន ក្នុងកិច្ចសហប្រតិបត្តិការជាមួយ នឹងអង្គការណាតូប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានទាំងការបញ្ជូនយោធាចូលរួម ក្នុងប្រតិបត្តិការណាតូនៅកូសូវ៉ូផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top