បរទេស ៖ យោងតាមការចេញ ផ្សាយដោយ The Politico បានឲ្យដឹងថា ក្រោយកិច្ចប្រជុំ របស់ក្រសួង ការពាជាតិអាមេរិក នាពេលកន្លងមកអំពីផែនការ វាយប្រហារដណ្តើម យកតំបន់ Crimea ទៅវីញដោយអ៊ុយក្រែន នោះជឿជាក់ថា រឿងនេះនឹងមិនអាចជោគជ័យ ក្នុងពេលឆាប់ៗនេះបានឡើយ។
ប្រភពដដែល បានសរសេរថាទៀតថា មនុស្ស៤នាក់ ដែលមានទំនាក់ទំនងជិត ស្និទ្ធទៅនឹងក្រសួងការពារជាតិ អាមេរិក ឬប៉ង់តាហ្គោន នោះបានប្រាប់ថា កិច្ចប្រជុំវាយតម្លៃ ត្រូវបានធ្វើឡើង ប៉ុន្តែអាចព្យាករណ៍ទុកថា អ៊ុយក្រែនមិនអាចវាយបំបែក កងកម្លាំងយោធារុស្សី ចូលទៅកាន់ឧបទ្វីប Crimea បានងាយៗនោះទេ ។
របាយការណ៍ព័ត៌មាន ចេញផ្សាយដោយ The Politico នេះបានធ្វើឡើងបន្ទាប់ ពីប៉ុន្មានសប្តាហ៍ ដែលការវាយតម្លៃដូចគ្នានេះ ត្រូវបានធ្វើឡើងដោយក្រុម មន្ត្រីយោធារបស់អាមេរិក ។
ដោយឡែកពីខាងភាគី រុស្សីវិញ ធ្លាប់បានព្រមានហើយថា ផែនការទាំងឡាយណា ដែលមានបំណងចង់ ដណ្តើមយកទីតាំង Crimea និងតំបន់ទាំង៤ ដែលទើបតែបានធ្វើការបោះឆ្នោត ប្រជាមតិចូលរួមជាមួយ នឹងរុស្សីនោះនឹងប្រឈមមុខ ទៅនឹងការប្រើប្រាស់អាវុធ កាន់តែទំនើបជាង នេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី