ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ អះអាងថា លោកអាចបញ្ចប់សង្គ្រាមអ៊ុយក្រែនបានយ៉ាងឆាប់បំផុត បើលោកជួបជជែកជាមួយលោក ពូទីន

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បាន​អះអាង​ម្តង​ហើយ​ម្តងទៀត​ថា លោក​នឹង​អាច​បញ្ចប់​សង្គ្រាម​បាន​លឿន​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដោយ​និយាយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក វ្លាឌីមៀ ពូទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយខាងស្ដាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយម្តងទៀតថា ការលុកលុយរបស់រុស្ស៊ី “នឹងមិនចាប់ផ្តើមទេ” ប្រសិនបើគាត់នៅតែនៅសេតវិមាន ជំនួសឱ្យលោកប្រធានាធិបតី ចូ បៃដិន ។

លោក ត្រាំ បានបន្ថែមថា វាអាចទៅរួចក្នុងការចរចាបញ្ចប់សង្រ្គាម “ក្នុងរយៈពេល ២៤ ម៉ោង” ដែលជាការអះអាងមួយទៀតដែលលោកបានធ្វើម្តងទៀតនាពេលថ្មីៗនេះ ហើយថាលោកនឹងអាចធ្វើវាបាន ប្រសិនបើគាត់ជាមេដឹកនាំសហរដ្ឋអាមេរិក។

លោក ត្រាំ បានលើកឡើងថា “វាគួរតែមិនធ្លាប់មាននោះទេ ប៉ុន្តែវាបានកើតឡើង ជាមួយនឹងការនិយាយនោះ វាអាចចរចាបាន ខ្ញុំគិតថាក្នុងរយៈពេល ២៤ម៉ោង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

លោកបន្ថែមថា “វាពិតជាត្រូវធ្វើចេញពីការិយាល័យប្រធានាធិបតី។ ហើយអ្នកត្រូវយកទាំងពីរនៅក្នុងបន្ទប់មួយ ហើយមានរឿងដែលអ្នកអាចនិយាយទៅកាន់ពួកគេម្នាក់ៗ ដែលខ្ញុំនឹងមិនបង្ហាញនៅពេលនេះ ដែលនឹងធានាថា រឿងនេះ សង្គ្រាម​នឹង​ត្រូវ​បញ្ចប់​ភ្លាមៗ”៕ប្រែសម្រួល ឈូក បូរ៉ា

To Top