គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន រដ្ឋាភិបាល បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង មួយដើម្បីចូលរួមកម្មវិធីទីផ្សារ តែមួយ របស់សហភាពអឺរ៉ុប ជាមួយនឹងថវិកាចំនួន ៤,២ពាន់លានអឺរ៉ូ (ប្រហែល ៤,៥៩ ពាន់លានដុល្លារអាមេរិក) ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងគៀវ ក្នុងអំឡុងពេលការពិគ្រោះយោបល់រួមគ្នា រវាងរដ្ឋាភិបាលអ៊ុយក្រែន និងមហាវិទ្យាល័យ នៃគណៈកម្មការអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ធ្វើអត្ថាធិប្បាយលើកិច្ចព្រមព្រៀងនេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា វានឹងជួយអភិវឌ្ឍភាព ប្រកួតប្រជែង នៃអាជីវកម្មអ៊ុយក្រែន ដោយធានាឱ្យមានការ ផ្លាស់ប្តូរពណ៌បៃតង និងឌីជីថល ។
អ៊ុយក្រែន និងសហភាព អឺរ៉ុប ក៏បានចាប់ផ្តើមភាពជាដៃគូ យុទ្ធសាស្ត្រក្នុងវិស័យឧស្ម័នកកើតឡើងវិញ នៅឯការពិគ្រោះយោបល់ របស់ពួកគេនៅមុនកិច្ចប្រជុំកំពូល អ៊ុយក្រែន-សហភាពអឺរ៉ុប ដែលគ្រោងធ្វើឡើង នៅថ្ងៃទី០៣ ខែកុម្ភៈ។
កម្មវិធីទីផ្សារតែមួយ គឺជាកម្មវិធីផ្តល់មូលនិធិ របស់សហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញការ ប្រកួតប្រជែង នៃអាជីវកម្ម ជួយទីផ្សារផ្ទៃក្នុងរបស់សហភាព អឺរ៉ុបឈានដល់សក្តានុពលពេញលេញ និងធានាការងើបឡើងវិញ របស់អឺរ៉ុបពីជំងឺរាតត្បាតកូវីដ-១៩៕
ប្រែសម្រួល ឈូក បូរ៉ា