ព័ត៌មានអន្តរជាតិ

Update៖ អង្គការ NATO ជំរុញឲ្យរុស្ស៊ី គោរពសន្ធិសញ្ញា របស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ស្តីពីអាវុធនុយក្លេអ៊ែរ

ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) បានអំពាវនាវឱ្យរុស្ស៊ី គោរពសន្ធិសញ្ញារបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ស្តីពីអាវុធនុយក្លេអ៊ែរ ដែលជាការរួមចំណែក ដល់ស្ថិរភាពអន្តរជាតិ ។

ឯកអគ្គរដ្ឋទូតអង្គការ NATO បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “យើងកត់សម្គាល់ដោយក្តីបារម្ភថា រុស្ស៊ីបានបរាជ័យ ក្នុងការអនុវត្តតាមកាតព្វកិច្ច ស្របច្បាប់ក្រោម សន្ធិសញ្ញា New START” ។

សន្ធិសញ្ញាកាត់បន្ថយអាវុធ យុទ្ធសាស្ត្រថ្មី (New START) ត្រូវបានចុះហត្ថលេខាដោយរុស្ស៊ី និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១០។ សន្ធិសញ្ញាគ្រប់គ្រងអាវុធ នុយក្លេអ៊ែរចុងក្រោយ ដែលនៅសេសសល់ជាធរមាន រវាងមហាអំណាចនុយក្លេអ៊ែរ ទាំង២អាចបន្តរហូតដល់អតិបរមា៥ឆ្នាំ ដោយមានការយល់ ព្រមពីប្រទេសទាំង២ ។ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានបន្តសន្ធិសញ្ញានេះជាផ្លូវការរយៈពេល៥ឆ្នាំនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ។

ឯកអគ្គរដ្ឋទូតបានលើកឡើងថា ការបដិសេធរបស់រុស្ស៊ី ក្នុងការរៀបចំការពិគ្រោះយោបល់ ឬអនុញ្ញាតឱ្យមានការត្រួត ពិនិត្យរបស់សហរដ្ឋអាមេរិក តាំងពីខែសីហាឆ្នាំមុន “រារាំងសហរដ្ឋអាមេរិក ពីការអនុវត្តសិទ្ធិសំខាន់ៗ នៅក្រោមសន្ធិសញ្ញា ហើយធ្វើ ឱ្យខូចសមត្ថភាព របស់សហរដ្ឋអាមេរិក ក្នុងការត្រួតពិនិត្យការអនុលោម តាមច្បាប់របស់រុស្ស៊ី ឱ្យបានគ្រប់គ្រាន់ជាមួយនឹងដែន កំណត់កណ្តាលនៃសន្ធិសញ្ញា” ។

To Top