ព័ត៌មានអន្តរជាតិ

UN៖ ជនភៀសខ្លួនស៊ូដង់ខាងត្បូង ប្រមាណជាង១៥ម៉ឺននាក់ ធ្វើមាតុភូមិនិវត្តន៍មកកាន់ ប្រទេសកំណើតខ្លួនវិញ

ជូបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ជនភៀសខ្លួនស៊ូដង់ខាងត្បូង ប្រហែល១៥១.២៥៦នាក់ បានត្រឡប់ទៅផ្ទះវិញដោយស្ម័គ្រចិត្ត នៅក្នុងឆ្នាំ២០២២ ចំពេលស្ថានភាពសន្តិសុខ ដែលទាក់ទងនៅក្នុងប្រទេសស្ងប់ស្ងាត់ ។

ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា (UNHCR) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ជនភៀសខ្លួន ចំនួន៦២៧.០២៨នាក់ បានត្រឡប់ទៅផ្ទះវិញ ចាប់តាំងពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព ដែលរស់ឡើងវិញក្នុងខែតុលា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ។

ខាង UNHCR បានឲ្យដឹងនៅក្នុងការព័ត៌មានចុងក្រោយរបស់ខ្លួន ស្តីពីការត្រឡប់មកវិញ ដែលបានចេញផ្សាយនៅក្នុងរដ្ឋធានី ជូបា ប្រទេសស៊ូដង់ខាងត្បូងថា “ជនភៀសខ្លួនស៊ូដង់ខាងត្បូង ប្រហែល៦.៨៤៥នាក់ ត្រូវបានរាយការណ៍នៅក្នុងខែធ្នូ ឆ្នាំ២០២២ ។ នេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងការត្រឡប់មកវិញ ដែលបានកត់ត្រានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការកើនឡើងនៃចំនួនជនភៀសខ្លួន ត្រឡប់ទៅកាន់ប្រទេសវិញ គឺដោយសារតែការធ្វើឱ្យប្រសើរឡើង នូវសន្តិសុខនៅក្នុងតំបន់មួយចំនួន នៃប្រទេស ដែលអនុញ្ញាតឱ្យមានលទ្ធភាព ទទួលបានសុវត្ថិភាពដល់ជនភៀសខ្លួន ត្រឡប់ទៅកាន់ប្រទេសស៊ូដង់ខាងត្បូងវិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top