ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានពន្យារពេលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន ដោយហៅវត្តមានរបស់បាឡុងចារកម្មចិន ដែលត្រូវបានចោទប្រកា ន់នៅក្នុងដែនអាកាសសហរដ្ឋអាមេរិកថា ជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសនេះ។
លោក Blinken បានប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃសុក្រថាឧបទ្ទវហេតុបាឡុង “បានធ្វើឱ្យខូច” គោលបំណងនៃការធ្វើដំណើរ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យរបស់លោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។
លោកបានលើកឡើងថា សហរដ្ឋអាមេរិកនៅលើមេឃរបស់យើង គឺជាការរំលោភបំពានយ៉ាងច្បាស់លាស់លើអធិបតេយ្យភាពរបស់យើង ដែលជាការរំលោភយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងយ៉ាងច្បាស់មិនអាចទទួលយកបាន”។
ប្រទេសចិន បានសម្តែងការសោកស្តាយ ចំពោះបាឡុង ដែលហោះចូលទៅក្នុងដែនអាកាសអាមេរិក ដោយពណ៌នាថា វាជាយន្តហោះស៊ីវិលដែលប្រើសម្រាប់ការស្រាវជ្រាវឧតុនិយម ដែល “បានវង្វេងឆ្ងាយពីផ្លូវដែលបានគ្រោងទុក” ដោយសារតែ “សមត្ថភាពបញ្ជា ដោយខ្លួនឯងមានកម្រិត” ។
មន្ត្រីអាមេរិកឲ្យដឹងថា វាគឺជា “បាឡុងឃ្លាំមើលរយៈកម្ពស់ខ្ពស់”។ ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះដោយថាការហោះហើរនៃ “បាឡុង” របស់ចិន ពីលើសហរដ្ឋអាមេរិក គឺជាឧបទ្ទវហេតុគ្រោះថ្នាក់ហើយបានចោទប្រកាន់អ្នកនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយអាមេរិកថាបានទាញយកផលប្រយោជន៍ពីស្ថានភាព ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះទីក្រុងប៉េកាំង៕ ប្រែសម្រួល ឈូក បូរ៉ា