រ៉ូម៖ អ្នកសម្រុះសម្រួលអ៊ីតាលីដ៏ល្បីល្បាញ និងជាអ្នកចរចាសន្តិភាពតំណាងឱ្យអ្នកឈ្នះរួមគ្នាទាំងពីរនៃពានរង្វាន់ Zayed ១លានដុល្លារក្នុងឆ្នាំនេះសម្រាប់ភាតរភាពមនុស្សបានឲ្យដឹងថា ពិភពលោកកំពុងធ្វើមិនគ្រប់គ្រាន់ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ។
លោក Mario Giro អ្នកនាំពាក្យរបស់ Comunita Di Santegidio ដែលជាសមាគមមនុស្សធម៌ ដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានប្រាប់កាសែត The National ថាវាជាសញ្ញាមួយបង្ហាញថា ប្រព័ន្ធពហុភាគីស្ថិតក្នុងវិបត្តិ។
លោកបន្តថា “ជារឿងនយោបាយ យើងធ្វើមិនបានគ្រប់គ្រាន់នោះទេ។ លោក Giro ដែលបានចូលរួមដោយផ្ទាល់ក្នុងការចរចាសន្តិភាពនៅក្នុងជម្លោះយ៉ាងហោចណាស់ ១៧ រួមមាននៅក្នុងប្រទេសលីប៊ី និងអាល់ហ្សេរី ។
សមាគមន Comunita Di Santegidio មានកិត្តិយស ចំពោះការរួមចំណែករបស់ខ្លួនក្នុងការចរចាសន្តិភាពប្រកបដោយជោគជ័យ និងការដោះស្រាយជម្លោះតាមរយៈការទូតសាសនា និងការសន្ទនាអន្តរវប្បធម៌ ការលើកកម្ពស់សន្តិភាពនៅកន្លែងផ្សេងៗជុំវិញពិភពលោក ពីហ្គាតេម៉ាឡា ដល់ប្រទេសម៉ូសំប៊ិក៕ ប្រែសម្រួល ឈូក បូរ៉ា