រួមទាំងសាកសពអ្នកស្ម័ក្រចិត្តអង់គ្លេស២នាក់បញ្ជូនទៅ អ៊ុយក្រែនវិញ បរទេស៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា អ៊ុយក្រែន និងរុស្ស៊ីបានដោះដូរអ្នកទោសសង្រ្គាម ហៅកាត់ថា (POWs)ជិត២០០នាក់ នៅក្នុងការផ្លាស់ប្តូរមួយដែលបានប្រកាសដាច់ដោយឡែកពីគ្នាដោយភាគីទាំង២កាលពីថ្ងៃសៅរ៍ រួមទាំងសាកសពរបស់អ្នកស្ម័គ្រចិត្តអង់គ្លេស២នាក់ ក៏ត្រូវបានបញ្ជូនត្រឡប់ទៅអ៊ុយក្រែនផងដែរ ។
លោក Andriy Yermak ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ជនជាតិអ៊ុយក្រែន ចំនួន១១៦នាក់ត្រូវបានបញ្ជូនមកវិញ ខណៈដែលទីភ្នាក់ងារព័ត៌មានរុស្ស៊ី បានដកស្រង់ពីក្រសួងការពារជាតិ របស់ទីក្រុងម៉ូស្គូដោយបានបញ្ជាក់ថា POWs រុស្ស៊ីចំនួន៦៣នាក់ត្រូវបានដោះលែងវិញដែរ ។
លោក Yermak បានសរសេរនៅលើបណ្តាញ Telegram ថា “យើងបានគ្រប់គ្រងដើម្បីប្រគល់មនុស្ស១១៦នាក់ របស់យើងអ្នកការពារ Mariupol បក្សពួកមកពី Kherson អ្នកលបបាញ់ពី Bakhmut (ផ្នែកខាងមុខ) និងវីរបុរសផ្សេងទៀតរបស់យើង” ។
លោក Yermak ក៏បានឲ្យដឹងផងដែរថា សាកសពរបស់បុគ្គលិកជំនួយស្ម័គ្រចិត្តអង់គ្លេស Andrew Bagshaw និង Chris Parry ត្រូវបានបញ្ជូនត្រឡប់ទៅអ៊ុយក្រែនវិញដែរ ។
គ្រួសាររបស់ Parry បាននិយាយពីមុនថា អ្នកទាំង២ត្រូវបានសម្លាប់ក្នុងអំឡុងពេលប៉ុនប៉ងជម្លៀសមនុស្សធម៌ នៅភាគខាងកើតអ៊ុយក្រែនកាលពីខែមុន ។
ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ទាហានរុស្ស៊ីដែលត្រូវបានដោះលែងនោះ រួមមានមនុស្ស “ប្រភេទធ្វើរសើបបំផុត” ដែលការផ្លាស់ប្តូរអាចធ្វើទៅបានតាមរយៈការសម្រុះសម្រួលរបស់សហភាពអារ៉ាប់រួម ហៅកាត់ថា (UAE) នេះ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា