ព័ត៌មានអន្តរជាតិ

រដ្ឋនៅឈូងសមុទ្រ Gulf៖ ទណ្ឌកម្មទាំងឡាយកំពុងធ្វើឲ្យការផ្គត់ផ្គង់ថា មពលសកលស្ថិតក្នុងភាពគ្រោះថ្នាក់កាន់តែខ្លាំង

បរទេស៖យោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គ Abdulaziz bin Salamn បានបញ្ជាក់ថាគោលនយោបាយទណ្ឌកម្មនានាដែលធ្វើឡើងពីសំណាក់សហរដ្ឋអាមេរិកនិងអឺរ៉ុបព្រមទាំងសម្ព័ន្ធមិត្តប្រឆាំងរុស្សីនោះនឹងធ្វើឲ្យវិស័យថាមពលសកលលោកជួបបញ្ហាកាន់តែធំឡើង។

សមាជិករដ្ឋរបស់អឺរ៉ុបទើបតែបានប្រកាសដាក់ចេញនូវទណ្ឌកម្មកញ្ចប់ទី១០ដែលប្រើប្រាស់សម្រាប់ប្រឆាំងទៅនឹងប្រទេសរុស្សីដែលជាអ្នកផលិតប្រេងឆៅដ៏ធំបំផុតមួយរបស់ពិភពលោកដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយប្រាក់ចំណូលរបស់រុស្សីហើយកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមបណ្តាប្រទេស G7 និងប្រទេសអូស្ត្រាលីនិងចូល ជាធរមាននៅ ថ្ងៃទី៥ ខែកុម្ភៈនេះ ហើយ។

រដ្ឋមន្ត្រីដដែលបានព្រមានកាលពីថ្ងៃសៅរ៍ ដោយឆ្លើយតបទៅនឹងសំណួរមួយ អំពីរបៀបដែលវិធានការពាណិជ្ជកម្ម នឹងប៉ះពាល់ដល់ទីផ្សារថាមពលចំពោះមុខអ្វីដែលហៅថា ទណ្ឌកម្មសេដ្ឋកិច្ច ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ការបន្ថយវិនិយោគ ប៉ុន្តែពួកគេបែរជាកំពុងធ្វើឲ្យមាន កង្វះការផ្គត់ផ្គង់ថាមពលគ្រប់ប្រភេទ នៅពេលដែលពួកគេត្រូវការបំផុតទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top