ព័ត៌មានអន្តរជាតិ

រុស្ស៊ី ត្រៀមខ្លួនបំពេញតាមតំរូវការ ប្រេងរបស់ប្រទេសឥណ្ឌា

បរទេស៖ ប្រធានក្រុមហ៊ុនផ្គត់ផ្គង់ ថាមពលធំបំផុតរបស់ប្រទេសរុស្សី Rosneft លោក Igor Sechin កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា ប្រទេសរុស្សីមានបំណង និងបានត្រៀមខ្លួនរួចទៅហើយ ដើម្បីអាចផ្គត់ផ្គង់ប្រេងតាមតំរូវការ របស់ប្រទេសឥណ្ឌាដែលជាដៃគូធំបំផុតមួយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

លោកបានបញ្ជាក់ប្រាប់ ទៅកាន់បណ្តាសារព័ត៌មានក្នុងស្រុក និងត្រូវបានយកមកចេញផ្សាយដោយ rt.com ថាក្រុមហ៊ុននឹងត្រៀមការងារ ឲ្យបានរួចរាល់ធ្វើយ៉ាងណា អាចផ្គត់ផ្គង់ប្រេងជូនប្រទេសឥណ្ឌា តាមតំរូវការក្នុងឆ្នាំថ្មីនេះ ខណៈដែលកាលពីចុងឆ្នាំកន្លងមក ការផ្គត់ផ្គង់ប្រេងរវាងប្រទេសទាំងពីរ បានកើនឡើងដល់កំណត់ត្រា។

ផ្ទាំងពាណិជ្ជកម្ម

កាលពីខែធ្នូការផ្គត់ផ្គង់ប្រេង របស់រុស្សីទៅឲ្យឥណ្ឌា បានកើនឡើងទៅដល់ ១,១៧លានបារ៉ែល ជារៀងរាល់ថ្ងៃនិងបានធ្វើឲ្យ ឥណ្ឌាក្លាយទៅជាអ្នកទិញយក ប្រេងពីរុស្សីធំបំផុតជាប់គ្នាជាច្រើនខែ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top