ព័ត៌មានអន្តរជាតិ

New Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី នៅតួកគី និងស៊ីរី កើនឡើងលើសពី៥.០០០នាក់

អង់ការ៉ា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា កិច្ចខិតខំប្រឹងប្រែងជំនួយអន្តរជាតិកំពុងត្រូវបានបង្កើននៅភាគខាងត្បូងប្រទេសតួកគី និងភាគខាងជើងនៃប្រទេសស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំដែលបានសម្លាប់មនុស្សជាង៥.០០០នាក់ ។
ក្រុមអ្នកជួយសង្គ្រោះកំពុងប្រឹងប្រែងដើម្បីជួយសង្គ្រោះមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីអគាររាប់ពាន់បានដួលរលំនៅក្នុងប្រទេសទាំង២ ។

អ្នកកាសែតតួកគីប្រាប់ដល់ទូរទស្សន៍ BBC ថា មនុស្សកំពុងបញ្ជូនគាត់ និងអ្នកកាសែតផ្សេងទៀត វីដេអូ កំណត់ចំណាំសំឡេង និងទីតាំងផ្ទាល់របស់ពួកគេពីក្រោមគំនរបាក់បែកនៃអគារទាំងនោះ ។

គ្រោះរញ្ជួយដីកម្រិត៧,៨រ៉ិចទ័របានវាយប្រហារនៅជិតក្រុង Gaziantep នៅព្រឹកព្រលឹមថ្ងៃចន្ទ ខណៈដែលមនុស្សកំពុងដេកលង់លក់ក្នុងដំណេក ។

គ្រោះរញ្ជួយកម្រិត៧,៥រ៉ិចទ័រ បានកើតឡើងបន្ទាប់មកបានវាយប្រហារនៅម៉ោងប្រហែល១៣និង៣០នាទី ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១០និង៣០នាទីម៉ោងសកល ។ ក្រុមមន្ត្រីបានឲ្យដឹងថា “មិនមែនជាការរញ្ជួយដីទេ” ។

ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះបានឲ្យដឹងថា មនុស្សជាង៣.៤១៩នាក់បានស្លាប់នៅក្នុងប្រទេសតួកគី បន្ទាប់ពីការរញ្ជួយដីលើកដំបូង ហើយជាង១៥.០០០នាក់បានរងរបួស ។

មនុស្សជាង១.៦០០នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងប្រទេសស៊ីរី ។

ប្រទេសទាំងឡាយ រួមទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងបញ្ជូនជំនួយ បន្ទាប់ពីប្រទេសតួកគី បានចេញសេចក្តីអំពាវនាវអន្តរជាតិសុំជំនួយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top