ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីតួកគី ប្រកាសដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្នចំនួន ១០ខេត្តសម្រាប់រយៈពេល ៣ខែ

អង់ការ៉ា៖ ទូរទស្សន៍ CNN បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Recep Tayyip Erdoganប្រធានាធិបតីតួកគី បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅក្នុងខេត្តចំនួន១០សម្រាប់រយៈពេល៣ខែ ខណៈដែលប្រទេសនេះបានវិលត្រលប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយកាលពីថ្ងៃចន្ទ ដែលបានសម្លាប់មនុស្សជាង៥.០០០នាក់នៅទូទាំងប្រទេសតួកគី និងស៊ីរី ។

លោកប្រធានាធិបតីតួកគី បានថ្លែងថា “យើងកំពុងប្រកាសខេត្តចំនួន១០របស់យើងដែលការរញ្ជួយដីបានកើតឡើងជាតំបន់គ្រោះមហន្តរាយ ។ យើងបានសម្រេចចិត្តប្រកាសភាពអាសន្នដោយផ្អែកលើសិទ្ធិអំណាចដែលបានផ្តល់ឱ្យយើងដោយផ្អែកតាមមាត្រា១១៩នៃរដ្ឋធម្មនុញ្ញដើម្បីធានាថា សកម្មភាពស្វែងរក និងជួយសង្គ្រោះនិងធ្វើជាបន្តបន្ទាប់ ។

លោក Erdogan បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃអង្គារនេះថា ការសិក្សាអាចត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ។

លោកបានសង្កត់ធ្ងន់ថា “ជាមួយនឹងការសម្រេចចិត្តនេះ យើងនឹងបំពេញនូវដំណើរការរបស់ប្រធានាធិបតី និងសភាឲ្យកាន់តែឆាប់រហ័ស” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top