ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ូឡូញថា អឺរ៉ុបលក់ព្រលឹង របស់ខ្លួនឱ្យរុស្ស៊ី

បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យ ការពឹងផ្អែករបស់ខ្លួនលើ ថាមពលរបស់រុស្ស៊ីកើនឡើង ដូចជាអ្នកញៀនថ្នាំ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសិទនៅទីក្រុង Warsaw ស្តីពីកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រអ៊ុយក្រែន លោក Morawiecki បានស្នើថា សហភាពអឺរ៉ុបបានជាប់ពាក់ព័ន្ធ លើធនធានធម្មជាតិរបស់រុស្ស៊ី ដោយទីក្រុងម៉ូស្គូបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាពដើម្បីជួយ សម្រួលដល់ការញៀន។

លោក​បាន​បន្ត​ថា​៖ «​អ្នក​ចែក​ចាយ​តែង​តែ​ផ្តល់​ ថ្នាំ​ដំបូង​ដោយ​មិន​គិត​ថ្លៃ ឬ​ថោក​បំផុត​ដើម្បី​ឲ្យ​អ្នក​ញៀន ​មក​កាន់​តែ​ព្រម​តាម​តម្លៃ​ណា​មួយ»។

ជា​លទ្ធផល នាយក​រដ្ឋមន្ត្រី​ប៉ូឡូញបាន​ថ្លែង​ថា កិច្ចសន្យា​ឧស្ម័ន​ជាមួយ​រុស្ស៊ី​បាន​ក្លាយ​ជា ​កិច្ចព្រមព្រៀង​ដែល​អឺរ៉ុប​ បាន​លក់​ព្រលឹង​របស់​ខ្លួន។ លោក​បាន​អះអាង​ថា ទ្វីប​នេះ​ត្រូវ​បាន​រុស្ស៊ី​«ល្បួង​យ៉ាង​ងាយ» មិន​មែន​តាម​រយៈ​«សមត្ថភាព​អារក្ស»​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ភាព​ទន់​ខ្សោយ​របស់​អឺរ៉ុបផ្ទាល់ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top