លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសិក្ខាសាលាស្តីពីការរៀនសូត្រ និងអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ ដោយសង្កត់ធ្ងន់ថា ត្រូវយល់ដឹងយ៉ាងត្រឹមត្រូវ និងជំរុញយ៉ាងខ្លាំងក្លានូវការធ្វើទំនើបកម្មតាមបែបផែនចិន ។
នៅថ្ងៃទី ៧ ខែកុម្ភៈ សិក្ខាសាលាស្តីពីការរៀន សូត្រនិងអនុវត្តគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping និងសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នៃសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនព្រមទាំងកម្មាភិបាលនិងថ្នាក់ដឹកនាំថ្នាក់ខេត្តសំខាន់ៗអាណត្តិថ្មី បានបើកធ្វើនៅសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្ស ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធាន គណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថា គន្លឹះក្នុងពិធីបើកសិក្ខា សាលាដោយបូកសរុបនិងអធិប្បាយយ៉ាងស៊ីជម្រៅ នូវទ្រឹស្តីនៃការធ្វើទំនើបកម្មតាមបែបផែនចិនថា នេះគឺជាការច្នៃប្រឌិតថ្មី ផ្នែកទ្រឹស្តីសំខាន់ៗរ បស់បក្សនៃសមាជបក្ស កុម្មុយនីស្តចិនលើកទី ២០ និងជាសមិទ្ធផលដ៏ធំនិងសំខាន់បំផុត នៃសង្គមនិយមបែបវិទ្យាសាស្ត្រ ។
ការធ្វើទំនើបកម្មតាមបែបផែនចិនគឺ ជាសមិទ្ធផលដ៏ធំនិងសំខាន់របស់បក្សកុម្មុយនីស្តចិន ដែលបានដឹកនាំប្រជាជនគ្រប់ជនជាតិ ទូទាំងប្រទេសចិនពុះពារឧបសគ្គគ្រប់បែបយ៉ាងនិងបង់តម្លៃយ៉ាងធំធេង ក្នុងការស្វែងរកនិងអនុវត្ត ជាក់ស្តែងរយៈពេលយូរ ដូច្នេះ យើងចាំបាច់ត្រូវថែរក្សាឱ្យបានល្អ ប្រកាន់ខ្ជាប់ជាប់និច្ច ក៏ដូចជាត្រួសត្រាយនិងធ្វើឱ្យស៊ីជម្រៅឥតឈប់ឈរ ៕