ព័ត៌មានអន្តរជាតិ

Update: ប្រមុខអឌ្ឍចន្ទក្រហមស៊ីរី អំពាវនាវឱ្យអាមេរិក ដកទណ្ឌកម្មអាមេរិក ក្រោយរងគ្រោះពីការរញ្ជួយដីដ៏សាហាវ

ដាម៉ាស់ ៖ ប្រមុខអឌ្ឍចន្ទក្រហមស៊ីរីកាលពីថ្ងៃអង្គារបានអំពាវនាវឱ្យលុបចោលទណ្ឌកម្ម របស់សហរដ្ឋអាមេរិក និងលោកខាងលិចលើស៊ីរី ដើម្បីជួយសម្រួល ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ខណៈដែលប្រទេស ដែលរងគ្រោះដោយរញ្ជួយដី កំពុងត្រូវការឧបករណ៍សង្គ្រោះយ៉ាងខ្លាំង។

អឌ្ឍចន្ទក្រហមអារ៉ាប់ (SARC) របស់ស៊ីរី លោក Khaled Hboubati បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានមួយក្នុង ទីក្រុងដាម៉ាស់ដោយសង្កត់ធ្ងន់ថា ការរញ្ជួយដី ដែលបានវាយប្រហារផ្នែកខ្លះ នៃប្រទេសស៊ីរីកាលពីថ្ងៃមុន បានសម្លាប់មនុស្សជាង ៨០០នាក់មកទល់ពេលនេះ ។

លោក Hboubati បានលើកឡើងថា SARC ចង់បានឧបករណ៍ រថយន្តសង្គ្រោះ និងគ្រឿងចក្រធុនធ្ងន់ “ហើយឧបសគ្គចម្បង គឺការដាក់ទណ្ឌកម្ម លើប្រទេសស៊ីរី ដែលយើងទាមទារឱ្យដកចេញជាបន្ទាន់” ។

ការរញ្ជួយដីបានវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើទីក្រុង Aleppo, Latakia, Tartous, Hama នៅភាគខាងជើងប្រទេសស៊ីរី និងខេត្ត Idlib ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម។

លោក Hboubati បានបន្ដថា SARC មិនបែងចែករវាងប្រជាជន ដែលរស់នៅក្នុងរដ្ឋាភិបាល ឬតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនោះទេ ដោយបង្ហាញពីការត្រៀមខ្លួន ក្នុងការបញ្ជូនក្បួនជំនួយទៅកាន់ខេត្ដ Idlib ។

ប្រធាន SARC ក៏បានកត់សម្គាល់ផងដែរថា ចំនួនអ្នកស្លាប់នឹងកើនឡើង ដោយសារតែមានការលំបាកក្នុងការយកកម្ទេចថ្ម និងការសង្គ្រោះមនុស្ស ដែលជាប់គាំង។ លោក​បាន​បន្ថែមថា “ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង ហើយ​លទ្ធផល​នឹង​មាន​មហន្តរាយ ហើយ​រហូត​មក​ដល់​ពេល​នេះ អគារ​នានា​បាន​ធ្លាក់​ចុះ” ៕

To Top