គៀវ៖ ប្រទេសអឺរ៉ុបចំនួន៣ បានសន្យាជាមួយអ៊ុយក្រែនថា ខ្លួននឹងទទួលបានរថក្រោះយ៉ាងហោចណាស់ ១០០ គ្រឿងក្នុងរយៈពេល “ប៉ុន្មានខែខាងមុខនេះ” ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងគៀវ។
ក្រសួងការពារជាតិអាល្លឺម៉ង់ ហូឡង់ និងដាណឺម៉ាក ក៏បានឲ្យដឹងផងដែរថា ការបណ្តុះបណ្តាល និងការគាំទ្រនឹងត្រូវបានផ្តល់ជូន សម្រាប់រថក្រោះ Leopard 1 មុនពេលការផ្តល់រថក្រោះប្រយុទ្ធកម្រិតខ្ពស់បន្ថែមទៀតនាពេលអនាគត។
ការសន្យាកាលពីថ្ងៃអង្គារត្រូវបានធ្វើឡើង ខណៈដែលអ៊ុយក្រែនបានរាយការណ៍ថា មានសង្រ្គាមដ៏ប្រល័យរយៈពេល ២៤ម៉ោង សម្រាប់ទាហានរុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូ បានសង្កត់លើការវាយលុករដូវរងាកាន់តែខ្លាំងនៅភាគខាងកើតដោយនាំយកទាហានរាប់ម៉ឺននាក់ដែលបានចល័តថ្មីៗទៅកាន់សមរភូមិ។
យោធាអ៊ុយក្រែនបានបង្កើនចំនួនទាហានរុស្ស៊ី ដែលបានស្លាប់ចំនួន ១០៣០នាក់ក្នុងមួយយប់ដល់ ១៣៣១៩០នាក់។ ជនជាតិអ៊ុយក្រែនបានអះអាងថា វាជាចំនួនច្រើនបំផុតនៃជនជាតិរុស្ស៊ី ដែលត្រូវបានគេសម្លាប់ក្នុងមួយថ្ងៃមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេ។
រុស្ស៊ីក៏បានអះអាងថា បានសម្លាប់ទាហានអ៊ុយក្រែនជាច្រើននាក់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប្រភពបានឲ្យដឹងថា វាបានធ្វើឲ្យមានអ្នកស្លាប់និងរបួសអ៊ុយក្រែនចំនួន ៦៥០០ នាក់ក្នុងខែមករា។
ការអះអាងដែលថា ការប្រយុទ្ធគ្នា គឺជាការប្រយុទ្ធដ៏ធំបំផុតរហូតមកដល់ពេលនេះ សមនឹងការពិពណ៌នាពីភាគីទាំងសងខាងនៃយុទ្ធនាការកើនឡើងនៃសង្រ្គាមលេណដ្ឋានទំនាក់ទំនងជិតស្និទ្ធ ដែលបានបន្សល់ទុកសមរភូមិ ដែលគ្របដណ្តប់ដោយព្រិលនៅភាគខាងកើតអ៊ុយក្រែន ពោរពេញដោយសាកសព៕ប្រែសម្រួល ឈូក បូរ៉ា