ព័ត៌មានអន្តរជាតិ

ចិនចង់បានបាឡុងហោះ ដែលអាមេរិកបាញ់ទម្លាក់មកវិញ ដោយបញ្ជាក់ថា វាជាកម្មសិទ្ធរបស់ចិន

បរទេស៖ ក្រសួងការបរទេសចិនបានស្នើសុំឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ប្រគល់មកវិញនូវកំទេចកំទីពីបាឡុងខ្យល់ដែលយោធាអាមេរិកបានបាញ់ទម្លាក់ នៅឆ្នេរសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍មកវិញ ដោយនិយាយថា យន្តហោះ “ជាកម្មសិទ្ធរបស់ចិន”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ត្រូវបានសួរថាតើទីក្រុងប៉េកាំងបានស្នើសុំឱ្យយកកំទេចកំទីបាឡុងត្រឡប់មកវិញដែរឬទេ។ លោកស្រីបាននិយាយថា៖ «យន្តហោះឬ បាឡុងនោះ មិនមែនជារបស់អាមេរិកទេ “វាជាកម្មសិទ្ធិរបស់ប្រទេសចិន” ។

ការអត្ថាធិប្បាយរបស់លោកស្រី Ning បានកើតឡើងបីថ្ងៃបន្ទាប់ពីយន្តហោះចម្បាំងអាមេរិកបានបាញ់ទម្លាក់បាឡុង ដែលមន្ត្រីអាមេរិកចោទប្រកាន់ថា ជាយន្តហោះស៊ើបការណ៍សម្ងាត់ – នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina ។ លោក Biden បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះការអនុញ្ញាតឱ្យបាឡុងហោះឆ្លងទ្វីប ហើយឆ្លងកាត់ទីតាំងមីស៊ីលនុយក្លេអ៊ែរ និងទ្រព្យសម្បត្តិយោធាដ៏រសើបផ្សេងទៀត មុនពេលបាញ់ទម្លាក់៕

https://www.rt.com/news/571144-china-requests-us-return-balloon/
To Top