ព័ត៌មានអន្តរជាតិ

រុស្ស៊ី ដាក់ទណ្ឌកម្មប្រឆាំង ជនជាតិអាមេរិកចំនួន ៧៧នាក់ បន្ថែមទៀត

បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសបង្ហាញអំពី ការសម្រេចចិត្តចុងក្រោយមួយទៀត ដោយបានដាក់ទណ្ឌកម្មប្រឆាំង ទៅនឹងជនជាតិអាមេរិកចំនួន ៧៧នាក់ ដែលក្នុងនោះមានទាំងមន្ត្រីរដ្ឋាភិបាល ៣៣នាក់ ទាំងបក្សសាធារណៈ និងបក្សប្រជាធិបតេយ្យផងដែរ។

ការសម្រេចចិត្តលើកនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅបន្ទាប់ពី រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានប្រកាសដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុននិងបុគ្គលចំនួន ២២នាក់ ដែលមានជាប់ពាក់ព័ន្ធ និងចោទប្រកាន់ថាបានរៀបចំ ផ្តល់ជំនួយយោធាទៅឲ្យប្រទេសរុស្សី។

គួរឲ្យដឹងដែរថា ទណ្ឌកម្មជាមួយនឹងបុគ្គលទាំង ៧៧នាក់នោះ មាននឹងត្រូវអនុវត្តដោយមិនអនុញ្ញាតិឲ្យ ពួកគេធ្វើដំណើរចូលប្រទេសរុស្សីឡើយ ហើយក្នុងនោះក្រសួងការបរទេស ក៏បានលើកឡើងបន្ថែមទៀតថា គ្រប់ទណ្ឌកម្មទាំងអស់ដែលប្រឆាំងនឹងរុស្សីនោះ រដ្ឋាភិបាលក្រុងមូស្គូនិងរៀបចំ ទណ្ឌកម្មស្រដៀងគ្នានេះ ត្រឡប់ទៅវិញផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top