បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអាល្លឺម៉ង់លោក Boris Pistorius បានបង្ហាញអំពីភាពមិនច្បាស់លាស់ ជុំវិញបញ្ហានៃការព្យាយាមដណ្តើមយកតំបន់ Crimea និង Donbass ពីប្រទេសរុស្សីវិញថា នោះជារឿងដែលមិនងាយស្រួលនោះទេ។
រដ្ឋមន្ត្រីរូបនេះក៏បានលើកឡើងដែរថា មិនត្រឹមតែប៉ុណ្ណោះក្រៅតែពី មិនអាចសម្រេចបានតាមលទ្ធផល ហើយនោះចំពោះមុខលោកខាងលិច ដែលតែងតែបន្តផ្គត់ផ្គង់យោធា ទៅឲ្យប្រទេសអ៊ុយក្រែននោះបែរជា នឹងត្រូវប្រឈមមុខទៅនឹងការធ្វើសង្គ្រាម ជាមួយនឹងប្រទេសរុស្សីទៅវិញផងដែរ ។
លោករដ្ឋមន្ត្រីបានពណ៍ថា ចំពោះសំណួរដែលសួរថា អ៊ុយក្រែននឹងអាចដណ្តើមយកទីកដី ដែលធ្លាប់ស្ថិតនៅក្នុងដែនអធិបតេយ្យភាព របស់ខ្លួនកាលពីឆ្នាំ១៩៩១ នោះបានឬយ៉ាងណាថា គឺជារឿងដ៏លំបាក ខណៈដែលការព្យាករណ៍ស្ថិតនៅ ក្នុងពេលវេលាខ្លីបែបនេះផង ប៉ុន្តែអាល្លឺម៉ង់នឹងបន្តជួយគាំទ្រ ដល់អ៊ុយក្រែនឲ្យអស់ពី សមត្ថភាពរបស់យើង ៕
ប្រែសម្រួល៖ ស៊ុន លី