ព័ត៌មានអន្តរជាតិ

New Zealand ចាប់ឃាត់បានសារជាតិ ញៀនដែលមានទំហំច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ

បរទេស ៖ ប៉ូលីស របស់ប្រទេស New Zealand កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា បានរកឃើញសារជាតិកូកាអ៊ីន ដែលបានបណ្តែត លើសមុទ្រប៉ាស៊ីហ្វិក កាលពីសប្តាហ៍កន្លងទៅជាមួយនឹង ទំហំដល់ទៅ៣,៥តោន ហើយវាត្រូវបានគេជឿជាក់ថា ជាទំហំដែលធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ។

សារជាតិញៀន ដែលត្រូវបានគេវេចខ្ចប់ក្នុងថង់ប្លាស្ទិក ចំនួន៨១ដុំធំៗ និងត្រូវបានរៀបចំដាក់នៅពីខាងក្នុង នៃឧបករណ៍បណ្តែតទឹកមួយ ដែលក្រោយមក វាត្រូវបានប្រទះឃើញ ដោយក្រុមមន្ត្រីប្រតិបត្តិការរួមមានទាំងប៉ូលីស និងក្រុមអជ្ញាធរគយផង។

គួរឲ្យដឹងដែរថាសារជាតិ ញៀនទាំងនេះអាចមានតម្លៃ សរុបនៅក្នុងទីផ្សារប្រមាណជា៣១៦លានដុល្លារ ហើយជឿជាក់ថាអាចធ្វើការផ្គត់ផ្គង់ ដល់ទីផ្សារនៃប្រទេសអូស្ត្រាលី យ៉ាងហោចណាស់ពេញមួយឆ្នាំ បើយោងតាមការបញ្ជាក់ បន្ថែមដោយក្រុមប៉ូលីស។

ឧបករណ៍ដឹកជញ្ជូន ដែលមានរួបរាងចម្លែកមិនធ្លាប់ បានឃើញពីមុនហើយក្នុងនោះប៉ូលីស ក៏មិនអាចធ្វើការចាប់ខ្លួនបានអ្នកណាម្នាក់ នោះដែរឬសូម្បីតែជនសង្ស័យ ៕

ប្រែសម្រួល៖ស៊ុនលី

To Top