ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី ទទួលស្គាល់ថា មានបញ្ហាមួយចំនួនពិតមែន ចំពោះការឆ្លើយតបនឹង ការសង្គ្រោះបន្ទាន់

បរទេស ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានចេញមកធ្វើការការពារ ចំពោះការឆ្លើយតបនៃរដ្ឋាភិបាល របស់លោកចំពោះគ្រោះរញ្ជួយដី កាលពីថ្ងៃចន្ទដោយលើកឡើងថា វាគឺជារឿងដែលមិនអាចទៅរួចនោះទេ ក្នុងការរៀបចំខ្លួនបានទុកជាមុន សម្រាប់គ្រោះធម្មជាតិ ដែលមានកម្លាំងបែបនេះ។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួន នៃអ្នកបាត់បង់ជីវិត ចំពោះហេតុការណ៍គ្រោះថ្នាក់រញ្ជួយដីនៅតួកគី និងស៊ីរីបានកើនឡើងទៅដល់១២០០០នាក់ ហើយខណៈដែលមានការរិះគន់ជាច្រើន បានអះអាងថាក្រុមការងារសង្គ្រោះ បន្ទាន់របស់រដ្ឋាភិបាលមានភាពយឺតយ៉ាវ និងត្រៀមខ្លួនបានតិចតួចបំផុត។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក្តីលោក Erdogan បានទទួលស្គាល់ថា ការឆ្លើយតបរបស់រដ្ឋាភិបាល ពិតជាមានបញ្ហាមួយចំនួនពិតមែន ប៉ុន្តែមកដល់ពេលនេះស្ថានភាពគឺ ស្ថិតនៅក្រោមការគ្រប់គ្រងហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top