ព័ត៌មានអន្តរជាតិ

កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ធ្វើការជាមួយចិន ស្ដីពីអភិបាលកិច្ច សន្តិសុខសកល

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការត្រៀមខ្លួន រួចជាស្រេច ដើម្បីធ្វើការជាមួយចិន ស្ដីពីអភិបាលកិច្ច សន្តិសុខសកល ដើម្បីសម្រេចបានសន្តិសុខរួម ប្រកបដោយចីរភាព សហប្រតិបត្តិការ និងគ្រប់ជ្រុង ជ្រោយ។

យោងតាម សេចក្ដីថ្លែងការណ៍រួម ភាគីទាំងពីរ (កម្ពុជា-ចិន) បានឯកភាព ប្រកាន់ខ្ជាប់នូវពហុភាគីនិយមយ៉ាងពិតប្រាកដ គាំទ្រយ៉ាងពេញ ទំហឹងលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបើកចំហ តម្លាភាព បរិយាប័ន មិនរើសអើងគ្នា និងផ្អែក លើច្បាប់ ដោយយកអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល និងត្រៀមខ្លួនរួចជាស្រេចដើម្បីរួមគ្នា លើកកម្ពស់អង្គការពាណិជ្ជកម្មពិភពលោក ឱ្យដើរតួនាទីកាន់តែខ្លាំងក្លា ក្នុងអភិបាលកិច្ចសេដ្ឋកិច្ច សកល។

ចិនបានស្វាគមន៍ការចូលរួមរបស់កម្ពុជា ក្នុងក្រុមប្រទេសជាមិត្ត នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទាំងកម្រិតទ្វេភាគី និងពហុភាគី លើការអនុវត្តគំនិតផ្ដួចផ្ដើមនេះ ដើម្បីរួមគ្នាអនុវត្តរបៀបវារៈ របស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព។

កម្ពុជាគាំទ្រសំណើរបស់ចិន ក្នុងការបង្កើតគំនិតផ្ដួចផ្ដើមសន្តិសុខសកល និងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយចិន ស្ដីពីអភិបាលកិច្ច សន្តិសុខសកល ដើម្បីសម្រេចបានសន្តិសុខរួម ប្រកបដោយចីរភាព សហប្រតិបត្តិការ និងគ្រប់ជ្រុង ជ្រោយ៕

To Top