បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសអ៊ុយក្រែន បានទទួលរងការវាយប្រហារ ដោយដ្រូននិងមីស៊ីល ជាច្រើនដង ពីសំណាក់ប្រទេសរុស្សី សំដៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងប្រទេស។
ការវាយប្រហារ ដែលត្រូវបានគេដឹងថា បានចាប់ផ្តើម នៅវេលាពេលព្រឹកព្រលឹម ដោយក្នុងនោះអ៊ុយក្រែន បានបន្លឺជាសម្លេង ប្រកាសអាសន្នផង នៅទូទាំងប្រទេស ហើយអជ្ញាធរអ៊ុយក្រែន បានអះអាងថា បានរារាំងនិងបាញ់ទំលាក់យន្តហោះដ្រូន ប្រភេទ Kamikaze ចំនួន៥គ្រឿង និងមីស៊ីលប្រភេទ Kalibr ចំនួន៥គ្រាប់ផងដែរ។
មេបញ្ជាការអ៊ុយក្រែនម្នាក់ បានអះអាងថាមីស៊ីល Kalibr ចំនួន២គ្រាប់ត្រូវបានបាញ់ចេញពីដែនសមុទ្រខ្មៅ និងហោះឆ្លងកាត់ដែនអាកាស របស់ប្រទេសរ៉ូមេនី និងប្រទេសម៉ូដុលវ៉ា។
ក្រសួងការពារជាតិ ប្រទេសម៉ូដុលវ៉ា បានរាយការណ៍ អំពីករណីបាញ់រារាំងមីស៊ីលនេះផងដែរ និងបានអះអាងថាពិតជាហោះសំដៅ ទៅកាន់ប្រទេសអ៊ុយក្រែន ពិតមែនប៉ុន្តែមិនបានសំដៅការស្តីបន្ទោស ទៅលើប្រទេសរុស្សី ភ្លាមនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី