ប៉េរូត៖ រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសលីបង់ លោក Abbas Hajj Hassan បានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសស៊ីរី នឹងមិនឈរនៅក្នុងផ្លូវនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលីបង់ ក្នុងការផ្តល់ជំនួយមនុស្សធម៌សម្រាប់អ្នកជិតខាងរបស់ខ្លួននោះទេ។
លោក Hajj Hassan បានឲ្យដឹងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយទូរទស្សន៍ Alghad TV ថា រដ្ឋាភិបាលលីបង់ “ដឹងពីច្បាប់ Caesar និងលក្ខខណ្ឌរបស់វា ហើយលីបង់នឹងមិនឈរក្នុងផ្លូវរបស់យើងក្នុងការទៅស៊ីរីនោះទេ” ។
លោកបានលើកឡើងសំដៅទៅលើច្បាប់របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ដែលដាក់ទណ្ឌកម្មលើរដ្ឋាភិបាលស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្ត្រីស៊ីរីត្រូវបានទីភ្នាក់ងារព័ត៌មានជាតិបានលើកឡើងដោយបានជំរុញឱ្យប្រទេសទាំងអស់ជួយសម្រួលដល់ការបង្កើតស្ពានជំនួយមនុស្សធម៌ដើម្បីជួយប្រទេសដែលរងការរញ្ជួយដីនោះថា៖ “កិច្ចសហប្រតិបត្តិការមនុស្សមិនដឹងព្រំដែនទេ ហើយវាមិនអាចត្រូវបានកម្រិតនោះទេ”។
លោក Hajj Hassan ក៏បានកត់សម្គាល់ផងដែរថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋមន្ត្រីលីបង់ទៅកាន់ទីក្រុងដាម៉ាស់ បានបើកការយល់ដឹងថ្មីសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសស៊ីរី ៕ ប្រែសម្រួល ឈូក បូរ៉ា