ព្រុចសែល៖ កិច្ចប្រជុំកំពូលវិសាមញ្ញរបស់ក្រុមប្រឹក្សាអឺរ៉ុប បានកោះប្រជុំនៅទីក្រុងប្រ៊ុចសែល ដើម្បីពិភាក្សាអំពីអ៊ុយក្រែន គោលនយោបាយសេដ្ឋកិច្ច និងការធ្វើចំណាកស្រុកបានបញ្ចប់កាលពីថ្ងៃសុក្រ ជាមួយនឹងភាពខុសគ្នា ដែលមិនអាចដោះស្រាយបានក្នុងចំណោមមេដឹកនាំជុំវិញបញ្ហាសំខាន់ៗ។
ទោះបីជាមានកិច្ចព្រមព្រៀងមួយចំនួន ស្តីពីការបន្តការគាំទ្ររបស់អឺរ៉ុប ចំពោះអ៊ុយក្រែនក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ីក៏ដោយ មតិបានបង្វែរអំពីគោលនយោបាយអន្តោប្រវេសន៍ និងលើចំណុចជាក់លាក់ទាក់ទងនឹងបេក្ខភាពអ៊ុយក្រែនសម្រាប់សមាជិកភាពសហភាពអឺរ៉ុប។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហកសេឡិនស្គី ទៅកាន់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ លោកបានអំពាវនាវឱ្យមានជំនួយផ្នែកសេដ្ឋកិច្ច និងយោធាបន្ថែមទៀតសម្រាប់ប្រទេសរបស់លោក។ ប្រមុខរដ្ឋ និងរដ្ឋាភិបាលបានយល់ព្រមធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការ ដើម្បីគាំទ្រអ៊ុយក្រែន ប៉ុន្តែព័ត៌មានលម្អិតជាច្រើននៃអត្ថន័យនេះ នៅតែត្រូវការការគូសបញ្ជាក់។
មេដឹកនាំក៏បានបរាជ័យក្នុងការយល់ព្រមលើកាលវិភាគសម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ដូចដែលលោក ហ្សេឡិនស្គី បានរំពឹងទុក។ ជាងនេះទៅទៀត សូម្បីតែលក្ខខណ្ឌស្តីពីអ៊ុយក្រែន ដែលបានព្រមព្រៀងគ្នាក៏បណ្តាលឱ្យមានការបែកបាក់ខ្លះដែរ។
នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni កាលពីថ្ងៃសុក្របានរិះគន់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង សម្រាប់ការរៀបចំកិច្ចប្រជុំបិទទ្វារដែលរួមមានលោក ហ្សេឡិនស្គី និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ប៉ុន្តែមិនរាប់បញ្ចូលមេដឹកនាំនៃរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀត៕ប្រែសម្រួល ឈូក បូរ៉ា