រុស្ស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ថា “ខ្ញុំមិនខ្លាចជនជាតិរុស្ស៊ី នោះទេ” ។ លោក Voron ដែលជាអ្នកជំនាញបាញ់ កាំភ្លើង នៅជាមួយក្រុមឆ្មាំព្រំដែនរដ្ឋ អ៊ុយក្រែននៅតំបន់ Donbas ភាគខាងកើត បានបញ្ជាក់ដូច្នេះ ។
លោកបាននិយាយថា “ប៉ុន្តែកុំប្រាប់ម្តាយខ្ញុំថា ខ្ញុំនៅទីនេះ” គាត់និយាយដូច្នេះ រួចសើច ។
ម្តាយរបស់ទាហានវ័យ ២៩ឆ្នាំរូបនេះ បានទាយព្រោះថា កូនប្រុសរបស់គាត់បានចូលបម្រើយោធាអស់រយៈពេល១២ឆ្នាំហើយថា គាត់ចង់ក្លាយជាអ្នកបាញ់ កាំភ្លើងតាំងពីកុមារភាពម្ល៉េះ ។
នៅក្នុងវីដេអូដ៏សកម្មភាព អ្នកបាញ់កាំភ្លើង ត្រូវបានពិពណ៌នាថា ជាសត្វចចកឯកោដែលស្ងាត់ស្ងៀម និងគ្មានមេត្តា ដោយដេករង់ចាំ ដើម្បីរើសយកនុយ ដែលមានប្រសិទ្ធភាពបំផុត ។
ប៉ុន្តែ លោក Voron ដែលភាសាអ៊ុយក្រែនមានន័យថា “Raven” ជាភាសាអង់គ្លេស បានពិពណ៌នាអំពីការពិតខុសគ្នា។
គាត់និយាយពីខាងក្រោយរបាំងការពារថា “ជាធម្មតាឧបករណ៍ដែលខ្ញុំមានមិនស្មើនឹងឡានតែគ្រឿងនោះទេ” ។ គាត់និយាយពីខាងក្រោយរបាំងស្គី balaclava ដើម្បីការពារពីភាពត្រជាក់ខ្លាំង និងការពារអត្តសញ្ញាណរបស់គាត់ ។
ដើម្បីបំពេញភារកិច្ចរបស់គាត់ លោក Voron ត្រូវការច្រើនជាង AXMC របស់គាត់ ដែលជាកាំភ្លើង ដែលអាចវាយប្រហារគោលដៅ បានចម្ងាយរហូតដល់១,៥គីឡូម៉ែត្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា