ព័ត៌មានអន្តរជាតិ

វៀតណាម បញ្ជូនពេទ្យ​យោធា ​ចូលរួមក្នុងកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ សង្គ្រោះ​ជនរងគ្រោះ ពីរញ្ជួយដីដ៏ខ្លាំងនៅតួកគី

បរទេស៖ ក្រុមថ្នាំពេទ្យយោធាដែលមានសមាជិក ៣០ នាក់ រួមជាមួយនឹងទំនិញ និងឧបករណ៍សង្គ្រោះប្រហែល ២០ តោន បានត្រៀមខ្លួនរួចរាល់ហើយដើម្បី ចេញដំណើរទៅកាន់ប្រទេសតួកគីដើម្បីជួយប្រទេសក្នុងគ្រាអាសន្ន និងកិច្ចខិតខំប្រឹងប្រែងព្យាបាលបន្ទាប់ពី ការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣  បានឱ្យដឹងថា ក្នុងសន្និសីទនៅទីក្រុងហាណូយ នាថ្ងៃទី ១១ ខែកុម្ភៈ អគ្គនាយកដ្ឋានភស្តុភារបានប្រគល់ភារកិច្ចដល់ក្រុមពេទ្យយោធា ក្នុងចំណោមបុគ្គលិកយោធាវៀតណាមចំនួន ៧៦ នាក់ ត្រូវបញ្ជូនទៅកាន់ប្រទេសតួកគី។

ក្នុង​នាម​ជា​សមាជិក​ម្នាក់ ​ក្នុង​ចំណោម​សមាជិក​ក្រុម ៣០នាក់​ គឺវីរៈសេនីយ៍ Văn Trung Trung អនុប្រធាននាយកដ្ឋាន Orthopedic នៃមន្ទីរពេទ្យ Military Hospital 354 បាននិយាយថា បរិក្ខារពេទ្យទាំងអស់ដូចជា គ្រឿងយន្ត ថ្នាំពេទ្យ និងឧបករណ៍វះកាត់ ព្រមទាំងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនត្រូវបានរៀបចំយ៉ាងពេញលេញ ដើម្បីបំពេញលក្ខខណ្ឌរដូវរងានៅក្នុងប្រទេសតួកគី។

ជាពិសេស សត្វសុនខធ្វើការចំនួន៦ក្បាល និងគ្រូបង្វឹកចំនួន៩នាក់ នឹងត្រូវដាក់ពង្រាយសម្រាប់ការស្វែងរក និងជួយសង្គ្រោះនៅក្នុងប្រទេសអ៊ឺរ៉ុបមួយនេះ៕

ប្រែសម្រួលៈ ណៃ តុលា 

To Top