អង់ការ៉ា៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏មហាប្រល័យ ដែលបានអង្រួនតួកគី និងស៊ីរី កាលពីថ្ងៃទី០៦ ខែកុម្ភៈ បានកើនឡើងដល់ជាង ៣០០០០នាក់ ដោយក្នុងនោះ ២៩,៦០៥នាក់នៅតួកគី និង ១៤១៤នាក់នៅក្នុងប្រទេសស៊ីរី។
យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ចំនួនអ្នករងរបួសបានកើនឡើងដល់ជាង ៨០០០០ នាក់នៅក្នុងទីក្រុងរបស់តួកគី និង២៣៤៩នាក់ នាក់នៅក្នុងប្រទេសស៊ីរី។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគីលោក Bekir Bozdag បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា តួកគី បានចេញដីកាចាប់ខ្លួន ជនសង្ស័យចំនួន ១៣៤ នាក់ ដែលជាប់ពាក់ព័ន្ធក្នុងកំហុសនៃការសាងសង់អគារដែលបានដួលរលំនៅក្នុងការរញ្ជួយដី។
លោក Bozdag បានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យ ៣នាក់ក្នុងចំណោមជនសង្ស័យត្រូវបានចាប់ខ្លួន។ការរញ្ជួយដីដ៏មហន្តរាយបានធ្វើឱ្យអគារជាង២០០០០ រាបស្មើនៅទូទាំងតំបន់ចំនួន១០ ដែលរងផល ប៉ះពាល់ដោយរញ្ជួយដី។
លោក Yavuz Karakus និង Sevilay Karakus ដែលជាអ្នកម៉ៅការអគារជាច្រើន ដែលត្រូវបានបំផ្លាញនៅក្នុងការរញ្ជួយ ដីនៅខេត្ត Adiyaman ភាគខាងត្បូងប្រទេស ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋានអ៊ីស្តង់ប៊ុល ខណៈពេលដែល ព្យាយាមរត់គេចទៅរដ្ឋ Georgia ទូរទស្សន៍ក្នុងស្រុក NTV បានរាយការណ៍កាលពីថ្ងៃអាទិត្យ។
ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Anadolu បានរាយការណ៍ថាមនុស្សពីរនាក់ទៀតត្រូវបានចាប់ខ្លួនពីបទកាត់ជួរឈរ នៃអគារដែល បានដួលរលំនៅក្នុង ខេត្ត Gaziantep ៕
