ព័ត៌មានអន្តរជាតិ

Update: ក្រុម​ស្រាវជ្រាវ​កាណាដា កំពុង​តាម​រក​បំណែក វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ ដែលយន្ដហោះចម្បាំងអាមេរិក បាញ់ទម្លាក់

អូតាវ៉ា៖ ក្រុមអ្នកស៊ើបអង្កេតកាណាដា កំពុងស្វែងរកបំណែក នៃវត្ថុហោះដ៏អាថ៌កំបាំងមួយ ដែលត្រូវបានបាញ់ទម្លាក់ ដោយយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិកនៅលើទឹកដី Yukon ភាគពាយ័ព្យប្រទេស។

នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា “ក្រុមសង្គ្រោះកំពុងនៅលើដី ដើម្បីស្វែងរក និងវិភាគវត្ថុ” ។ លោក​មិន​បាន​ផ្តល់​តម្រុយ​ថា ​វា​ជា​អ្វី​នោះ​ទេ ប៉ុន្តែ​បាន​ឲ្យដឹង​ថា វាតំណាង​ឱ្យ​ការ​គំរាម​កំហែង​សមហេតុផល ​ចំពោះ​សុវត្ថិភាព​នៃ​ការ​ហោះហើរ​របស់​ជនស៊ីវិល។

លោក​បាន​បន្ត​ថា “​សន្តិសុខ​របស់​ប្រជាពលរដ្ឋ​ គឺជា​អាទិភាព​ចម្បង​របស់​យើង ហើយ​នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ បាន​សម្រេច​ចិត្ត​បាញ់​ទម្លាក់​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា​។

អាមេរិកខាងជើង បានប្រុងជើងការខ្ពស់ ចំពោះការឈ្លានពានពីលើអាកាស បន្ទាប់ពីការលេចចេញនៃនាវាអាកាសចរណ៍ចិន ពណ៌សនៅលើមេឃកាលពីដើមខែនេះ។

បាឡុងកម្ពស់ ៦០ម៉ែត្រ (២០០ហ្វីត) ដែលជនជាតិអាមេរិកបាន ចោទប្រកាន់ទីក្រុងប៉េកាំងថា បានប្រើដើម្បីចារកម្មលើសហរដ្ឋអាមេរិក បានបង្កឱ្យមានឧប្បត្តិហេតុអន្តរជាតិ ដែលនាំឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken លុបចោលការធ្វើដំណើរ ដែលបានគ្រោងទុកទៅប្រទេសចិន។

ប្រទេសចិនបានបដិសេធថា បាឡុងដើមមិនត្រូវបានប្រើប្រាស់ សម្រាប់ការឃ្លាំមើលនោះទេ ដោយនិយាយថា វាជាយានស្រាវជ្រាវស៊ីវិល ហើយបានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការបាញ់ទម្លាក់នៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍មុន ៕

To Top