ព័ត៌មានអន្តរជាតិ

បណ្ដាមេដឹកនាំ​អារ៉ាប់ ​ព្រមាន​ពី​ភាព​ចលាចល​ជុំវិញ ​សកម្មភាព​អ៊ីស្រាអែល ​នៅ​ក្រុងយេរ៉ូសាឡឹម និង​តំបន់​វេសប៊ែង

គ៊ែរ ៖ មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ នៃរដ្ឋសម្ព័ន្ធអារ៉ា កាលពីថ្ងៃអាទិត្យបានថ្កោលទោស សកម្មភាព “ឯកតោភាគី” របស់អ៊ីស្រាអែល នៅក្នុងទីក្រុងយេរ៉ូសាឡឹម និងតំបន់វេសប៊ែរ ដែលអ៊ីស្រាអែលកាន់កាប់ ។

ថ្លែងនៅឯទីស្នាក់ការកណ្តាល របស់អង្គការនៅទីក្រុងគែរ មេដឹកនាំទាំងអស់បានឲ្យដឹងថា ការពង្រីកការតាំង ទីលំនៅរបស់អ៊ីស្រាអែល នៅតំបន់ វេសប៊ែង ដែលកាន់កាប់ និងការវាយកម្ទេចផ្ទះ របស់ពលរដ្ឋប៉ាឡេស្ទីន អាចមានផលវិបាក ដែលប៉ះពាល់ដល់តំបន់ទាំងមូល ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការកើនឡើង នៃអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតំបន់វេសប៊ែរ និងយេរ៉ូសាឡឹមខាងកើត ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដោយជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤៥ នាក់ត្រូវបានសម្លាប់ជន ជាតិអ៊ីស្រាអែលចំនួន១០ នាក់ក្នុងឆ្នាំនេះ។

អ៊ីស្រាអែល ​មាន​ផែនការ​វិធានការ ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដ៏​សាហាវ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi ស្ដេច Abdullah II នៃប្រទេសហ្ស៊កដានី និងប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានចូលរួមក្នុងកិច្ចប្រជុំនេះ រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់មកពីរដ្ឋសមាជិកដទៃទៀត ។

មេដឹកនាំបានបន្តការគាំទ្ររបស់ពួកគេ ចំពោះតួនាទីប្រពៃណីរបស់ហ្ស៊កដានី ក្នុងនាមជាអ្នកថែរក្សាវិហារអ៊ីស្លាម Al Aqsa ដែលជាកន្លែងពិសិដ្ឋបំផុតទី៣ របស់សាសនាអ៊ីស្លាម ដែលត្រូវបានសាងសង់នៅលើកំពូលភ្នំ ក្នុងទីក្រុងចាស់ របស់យេរ៉សាឡឹម ដែលជាកន្លែងពិសិដ្ឋបំផុតសម្រាប់ជនជាតិយូដា និងសម្រាប់ដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន ៕

To Top