ព័ត៌មានអន្តរជាតិ

វេទិកាកំពូល សហគមន៍ទូរទស្សន៍ ផ្លូវសូត្រ ឆ្នាំ២០២៣ បានបើកធ្វើនៅក្រុងប៉េកាំង

ថ្ងៃទី១៤ ខែកុម្ភៈ វេទិកាកំពូល សហគមន៍ទូរទស្សន៍ផ្លូវសូត្រ ឆ្នាំ២០២៣ ដែលរៀបចំដោយអគ្គស្ថានីយ វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើឡើង នៅទីក្រុងប៉េកាំង ។ វេទិកានេះ មានប្រធានបទគឺ “ពួតដៃគ្នាដេីម្បីរួមគ្នាកសាង និងអភិវឌ្ឍ ធ្វើកិច្ចសហប្រតិបត្តិការ ដេីម្បីផ្តល់ផលប្រយោជន៍គ្នា និងឈ្នះ-ឈ្នះ” តំណាងប្រព័ន្ធសារព័ត៌មាន សំខាន់ៗ នៃប្រទេសនិងតំបន់ចំនួន៣៣ បានចូលរួមតាមអនឡាញ និងនៅនឹងកន្លែង ។

លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងជាប្រធានក្រុមប្រឹក្សា សហគមន៍ទូរទស្សន៍ផ្លូវសូត្រ បានថ្លែងសុន្ទរកថា ដោយបានលើកឡើងថា ឆ្នាំ២០២៣ជាខួបទី១០ឆ្នាំដែលលោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។ ការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”ដោយមានគុណភាពខ្ពស់ បានក្លាយជាវេទិកា ប្រកបដោយប្រសិទ្ធភាព សម្រាប់ការបង្កើន កិច្ចសហប្រតិបត្តិការ អន្តរជាតិឱ្យកាន់តែស៊ីជម្រៅ ។ បច្ចុប្បន្នពិភពលោក បានឈរលើមាត់ផ្លូវបត់បែង នៃប្រវត្តិសាស្ត្រម្តងទៀត។ ប្រព័ន្ធសារព័ត៌មាន បណ្តាប្រទេសគួរប្រកាន់ខ្ជាប់នូវស្មារតី នៃផ្លូវសូត្រដែលស្តីពីការពិភាក្សារួមគ្នា ការកសាងរួមគ្នា និងការចែករំលែករួមគ្នា ដើរតួនាទីជា ស្ពាន និងចំណង ដើម្បីជំរុញយ៉ាងសកម្ម ក្នុងការបង្កើតសហគមន៍រួមវាសនា នៃមនុស្សជាតិ។

តំណាងអន្តរជាតិ ដែលបានអញ្ជើញចូលរួមវេទិកានេះ បានលើកឡើងថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” តម្រូវឱ្យប្រព័ន្ធសារព័ត៌មាន ធ្វើកិច្ចសហប្រតិបត្តិការ ខាងផ្សព្វផ្សាយឱ្យកាន់តែច្រើន ឡើងនិងខ្លាំងថែមទៀត ។ បណ្តាសមាជិក នៃសហគមន៍ ទូរទស្សន៍ផ្លូវសូត្រត្រូវពួតដៃគ្នា ជំរុញការអភិវឌ្ឍឆ្លងដែន ដើម្បីបង្ហាញពីគោលបំណងដ៏ល្អ បវររបស់មនុស្សជាតិ ចំពោះការអភិវឌ្ឍ សុខដុមរមនា។

ក្នុងវេទិកានេះបានប្រកាសនូវគម្រោងសហប្រតិបត្តិការសំខាន់ៗចំនួន១១ ក្នុងនោះរួមមាន ខ្សែភាពយន្តឯកសារខ្នាតធំ«ធ្វើដំណើរជាមួយគ្នា» រឿងភាពយន្តឯកសារ ដែលសហការថត និងផលិតរវាងចិន និងអាមេរិក រវាងចិន និង បារាំង និងរឿង«ខ្លាឃ្មំផេនដា និងកូនដំរីស» ដែលជារឿងគំនូជីវជល ដែលសហការថត និង ផលិតដោយចិននិងថៃ ។ ក្រៅពីនេះស្នាដៃ ចំនួន៥រឿង ដែលមកពីប្រទេសចិន ជប៉ុនអ៉ីរ៉ង់និងនេប៉ាល់ បានទទួលកិត្តិនាម ជាស្នាដៃដ៏ឆ្នើមប្រចាំឆ្នាំនៃរង្វាន “ខ្សែក្រវាត់មាស”ផងដែ ។

គួរបញ្ជាក់ថា សហគមន៍ទូរទស្សន៍ផ្លូវសូត្រ បានកសាងអស់រយៈពេល ជាង៧ឆ្នាំមកហើយ គិតត្រឹមពេលនេះ មានសមាជិកនិង ដៃគូចំនួន១៤៣ នៃប្រទេស និងតំបន់ចំនួន៦៣ ប្រទេសG7សុទ្ធតែជាសមាជិក នៃសហគមហ៍នេះ ខណៈប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” បានចូលរួមជាទូទៅ រួចជាស្រេច ៕

To Top