ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី ផ្ញើសារអរគុណ សម្រាប់ប្រជាជាតិ ទាំងឡាយ

បរទេស ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ជំនួយមនុស្សធម៍ ដែលតួកគី បានទទួលពីសហគមន៍អន្តរជាតិ បានបង្ហាញអំពីសារសំខាន់ នៃការរួបរួមគ្នាជាអន្តរជាតិ ជាពិសេស ចំពោះមុខបញ្ហាគ្រោះធម្មជាតិបែបនេះ។

លោកប្រធានាធិបតីរូបនេះ បានធ្វើជាវិដេអូ ដោយមានការថ្លែងអំណរគុណផង ទៅកាន់បណ្តាប្រទេស ដែលជាម្ចាស់ជំនួយទាំងអស់ និងតាមរយៈកិច្ចប្រជុំ World Government Summit ។

លោកប្រធានាធិបតី បានបន្តទៀតថា ប្រទេសរបស់យើង នឹងមិនភេ្លចឡើយ ចំពោះការជួយគាំទ្រ និងឧបត្ថម្ភទាំងនេះក្នុងគ្រា ដែលយើងជួបលំបាកហើយពិតជាថ្លែងអំណរ គុណខ្លាំងមែនទែន ចំពោះជំនួយមនុស្សធម៍ ក្រោយគ្រោះធម្មជាតិដ៏អាក្រក់ កាលពីសប្តាហ៍មុននោះ។

គួរឲ្យដឹងដែរថា ក្រោយហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧,៦រិចទ័រនេះ វាបានធ្វើឲ្យមានអ្នកបាង់បាត់បង់ជីវិត ជាង៣ម៉ឺននាក់ ទាំងនៅតួគីនិង ស៊ីរីនិងធ្វើឲ្យពលរដ្ឋតួកគី ប្រមាណជា១៣,៥លានរងផលប៉ះពាល់នៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top