ព័ត៌មានអន្តរជាតិ

តួលេខថ្មី​ ដែលអង់គ្លេស ខូចខាតសេដ្ឋកិច្ច ក្រោយចាកចេញពី អឺរ៉ុបឬ Brexit

បរទេស ៖ យោងតាមការសិក្សាស្រាវជ្រាវថ្មី ចុងក្រោយមួយទៀត ដោយគណកម្មការ គោលនយោបាយថវិកា នៃធនាគារជាតិ អង់គ្លេសឬ BoE បានបង្ហាញថាក្រោយការ ចាកចេញពីប្លុកអឺរ៉ុប វាបានធ្វើឲ្យអង់គ្លេស ខូចខាតសេដ្ឋកិច្ច សរុបបប្រមាណជា ២៩ពាន់លានផោន ឬប្រមាណជា៣៥ពាន់លានដុល្លារ។

ប្រភពដដែល បានបន្តទៀតថា ក្នុងនោះសកម្មភាព ដែលរងការខូចខាតច្រើន ជាងគេនោះគឺចេញមកពីសកម្មភាព វិនិយោគក្នងវិស័យជំនួញ និងក៏ដូចជាការខូចខាត នៅក្នុងវិស័យផលិតកម្មនិង មានភាពយឺតយ៉ាវផងដែរ។

ការស្រាវជ្រាវ ចុងក្រោយនេះ បានរកឃើញថា ការវិនិយោគលើគ្រប់មុខជំនួញ បានធ្លាក់ចុះខ្លាំងគិតចាប់ តាំង តែពីឆ្នាំ២០១៦ ឬអាចស្មើទៅនឹងទំហំ១,៣ ភាគរយនៃ GDP របស់ប្រទេសឬប្រមាណជា១០០០ផោន (១២២១ដុល្លារ) សម្រាប់ពលរដ្ឋម្នាក់ៗ៕

ប្រែសម្រួល៖ស៊ុនលី

To Top